ថ្នាក់ដឹកនាំវៀតណាមផ្ញើរសារអបអរសាទរប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden

(VOVWORLD) -  ក្នុងឱកាសដែលលោក Joseph Robinette Biden Jr. ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី ៣០ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសារអបអរសាទរ។
ថ្នាក់ដឹកនាំវៀតណាមផ្ញើរសារអបអរសាទរប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden - ảnh 1 ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក Joe Biden (រូបថត៖ baoquocte.vn)

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានជឿជាក់ថា ជាមួយនឹងមូលដ្ឋាននៃទំនាក់ទំនង ដែលបានកសាងឡើងក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អា មេរិកនឹងបន្តអភិវឌ្ឍន៍ កាន់ តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរនិងដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

នាថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ក៏បានផ្ញើសារអបអរសាទរជូនចំពោះអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris ផងដែរ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានគោរពអញ្ជើញលោកប្រធានាធិបតីនិងអនុប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានជាប់ឆ្នោតមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅពេលសមស្រប៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ