ថ្នាក់ដឹកនាំវៀតណាមផ្ញើសារទូរលេខអបអរសាទរខួបលើកទី ៧៨ ទិវាបុណ្យជាតិឥណ្ឌូនេស៊ី
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាបុណ្យជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី (១៧ សីហា ១៩៤៥-១៧ សីហា ២០២៣) នៅថ្ងៃទី ១៧ ខែសីហានេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo។
ក្នុងពេលជាមួយគ្នានោះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក៏បានផ្ញើសារទូរលេខអបអរសាទរដល់ប្រធានក្រុមប្រឹក្សាប្រជាជនឥណ្ឌូនេស៊ី លោក Puan Maharani ផងដែរ។
ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ក៏បានផ្ញើរសារទូរលេខអបអរសាទរជូនចំពោះរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi៕