ថ្នាក់ដឹកនាំវៀតណាមផ្ញើសារអបអរសាទរដល់ថ្នាក់ដឹកនាំឡាវ
(VOVWORLD) - ក្នុងសារអបអរសាទរ ថ្នាក់ដឹកនាំវៀតណាមបានបញ្ជាក់ផងដែរថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំឡាវ ដើម្បីពូនជ្រុំនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - ឡាវកាន់តែស្រស់បំព្រង។
សម័យប្រជុំរដ្ឋសភាឡាវនីតិកាលទី ៩ នៅព្រឹកថ្ងៃចន្ទនេះ បានបោះឆ្នោតជ្រើសរើសលោក Thongloun Sisoulith ជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ |
ទទួលបានព័ត៌មានពីសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ៩ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបោះឆ្នោតជ្រើសរើសលោក Thoongloun Sisulith កាន់ដំណែងជាប្រធានរដ្ឋ, លោក Phankham Viphavan ជានាយករដ្ឋមន្ត្រីរដ្ឋាភិបាល, លោក Saysomphone Phomvihan ជាប្រធានរដ្ឋសភា, លោក Bunthoong Chitmani អនុប្រធានរដ្ឋនិងលោកស្រី Pany Yathotu ជាអនុប្រធានរដ្ឋ នៅថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២១ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong, នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងលោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានផ្ញើសារអបអរសាទរជូនចំពោះថ្នាក់ដឹកនាំរបស់ឡាវផងដែរ។
ក្នុងសារអបអរសាទរ ថ្នាក់ដឹកនាំរបស់វៀតណាមបានបញ្ជាក់ផងដែរថា នឹងបន្តកិច្ចសហប្រតិ បត្តិការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំឡាវ ដើម្បីពូនជ្រុំនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀត ណាម - ឡាវកាន់តែស្រស់បំព្រងនិងស្ថិតស្ថេរជារៀងរហូត ដើម្បីវិបុលភាពនិងសេចក្តីសុខសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភាឡាវ នីតិកាលទី ៩ |
នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានផ្ញើលិខិតអបអរសាទរជូនដល់លោក Saleumxay Kommasith ក្នុងឱកាសលោកបានរដ្ឋសភាឡាវនីតិកាលទៅ ៩ បោះឆ្នោតជ្រើសរើសកាន់ដំណែងជារដ្ឋមន្រ្តីការបរទេសឡាវជាបន្តផងដែរ៕