ថ្នាក់ដឹកនាំវិទ្យុផ្សាយសំលេងវៀតណាមទៅសាកសួរសុខទុក អ្នកនេសាទនៅស្រុកកោះLy Son

(VOVworld) - នាព្រឹកថ្ងៃទី២៧ មិថុនា ក្រុមការងារនៃវិទ្យុសំលេងវៀតណាម ដឹកនាំ
ដោយអគ្គនាយកលោក Nguyen Dang Tien បានទៅទសាកសួរសុខទុក និងជូនអំណោយ
សំរាប់អ្នកនេសាទ​នៅស្រុកកោះLy Son ខេត្ត​ Quang Ngai ភាគកណ្ដាលវៀតណាម។

ថ្នាក់ដឹកនាំវិទ្យុផ្សាយសំលេងវៀតណាមទៅសាកសួរសុខទុក អ្នកនេសាទនៅស្រុកកោះLy Son - ảnh 1
អគ្គនាយកវិទ្យុសំលេងវៀតណាមលោក Nguyen Dang Tien ជូនអំណោយសំរាប់អ្ននេសាទនៅស្រុុក

រាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់អ្នកនេសាទ ថ្នាក់ដឹកនាំ
ស្រុក Ly Son បានអះអាងថា ទោះបីជាចិនបានដាក់ស្ថានីយ៍ខួងដោយខុសច្បាប់នៅក្នុង
តំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដោយបង្ករឿង
ហេតុជាបន្តបន្ទាប់ ជាមួយទូកនេសាទរបស់វៀតណាម ប៉ុន្តែអ្នកនេសាទនៅប្ដេជ្ញាច្បាម
ជាប់សមុទ្រ ធ្វើការនេសាទ រួមចំណែកថែរក្សាអធិបតេយ្យភាពអំពីកោះសមុទ្រដ៏ពិសិដ្ឋ
របស់មាតុប្រទេស។លោក​ Nguyen Dang Tien បានអះអាងថា អ្នកសារព័ត៏មាននៃវិទ្យុ
ផ្សាយសំលេងវៀតណាម ជានិច្ចកាលប្រកៀកស្មារួមជាមួយអ្នកនេសាទ។តាមរយៈ
រលកផ្សាយសំលេងនិងបណ្ដាមធ្យោបាយសារព័ត៏មានផ្សេងៗ វិទ្យុផ្សាយសំលេង
វៀតណាម​ បាននិងកំពុងអំពាវនាវឲ្យសាធារណៈមតិដែលស្នេហាសន្តភាពលើ
ពិភពលោកគាំទ្រយុត្តិធម៏របស់វៀតណាមក្នុងការងារកសាងនិងការពារអធិបតេយ្យភាព
របស់មាតុប្រទេស។ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃវិទ្យុផ្សាយសំលេងវៀតណាម បានប្រគល់ជូនទឹកប្រាក់ចំនួន៥០លានដុងសំរាប់សមាគម៍របរនេសាទនៅឃុំ
An Hai និង​ An Vinh​ និងចែកជូនវិទ្យុចំនួន១០០គ្រឿងសំរាប់ប្រជាជននៅស្រុក
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ