ថ្នាក់​ដឹក​នាំ​ស្ថាប័ន​​មជ្ឈិម ​អបអរ​សាទរ​វិទ្យុ​សំឡេង​វៀត​ណាម​ក្នុង​ឱកាស​ទិវា​សារព័ត៌មាន​បដិវត្តន៍​វៀត​ណាម​ថ្ងៃ​ទី​២១​មិថុនា

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៧ឆ្នាំនៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២) នាព្រឹកថ្ងៃទី ២០ ខែមិថុនា លោកស្រី Lam Thi Phuong Thanh អនុប្រធានការិយាល័យមជ្ឈិម និងលោក Nguyen Manh Hung អនុប្រធាននាយកដ្ឋានឃោសនាមជ្ឈិម រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍បានអញ្ជើញទៅទស្សនាវិទ្យុសំឡេងវៀតណាម (VOV)។
ថ្នាក់​ដឹក​នាំ​ស្ថាប័ន​​មជ្ឈិម ​អបអរ​សាទរ​វិទ្យុ​សំឡេង​វៀត​ណាម​ក្នុង​ឱកាស​ទិវា​សារព័ត៌មាន​បដិវត្តន៍​វៀត​ណាម​ថ្ងៃ​ទី​២១​មិថុនា - ảnh 1ការិយាល័យមជ្ឈិមបក្ស អបអរសាទរវិទ្យុសំឡេងវៀតណាម។ រូបថត៖ VOV

លោកស្រី Lam Thi Phuong Thanh បានផ្ញើសារជូនពរដ៏ល្អប្រសើរបំផុត ជូនចំពោះថ្នាក់ដឹកនាំ កម្មាភិបាល អ្នកយកព័ត៌មាន និងអ្នកនិពន្ធនៃវិទ្យុសំឡេងវៀតណាម។ “ការិយាល័យមជ្ឈិមបក្ស យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ដែលតែងតែអមដំណើរ និងប្រកាន់ខ្ជាប់នូវការងារព័ត៌មាននិងការឃោសនា  ដោយបម្រើថ្នាក់ដឹកនាំបក្ស និងរដ្ឋ ជាពិសេសចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន។ ការិយាល័យនយោបាយ លេខាធិការដ្ឋាន ជាពិសេសលោកអគ្គលេខាបក្ស គណៈអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន មានការយកចិត្តទុកដាក់ពិសេសចំពោះតួនាទី មុខងារ និងភារកិច្ចរបស់ទីភ្នាក់ងារព័ត៌មាននិងផ្សព្វផ្សាយនិយាយរួម ជាពិសេសគឺវិទ្យុសំឡេងវៀតណាម។ នាពេលខាងមុខ ការិយាល័យមជ្ឈិមបក្សក៏តែងតែប្រកៀកស្មា ហើយសង្ឃឹមថាវិទ្យុសំឡេងវៀតណាមនឹងបន្តមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ រួមគ្នាអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចរបស់ស្ថាប័នធ្វើសេនាធិការដលក់បក្ស និងរដ្ឋ។”

ថ្នាក់​ដឹក​នាំ​ស្ថាប័ន​​មជ្ឈិម ​អបអរ​សាទរ​វិទ្យុ​សំឡេង​វៀត​ណាម​ក្នុង​ឱកាស​ទិវា​សារព័ត៌មាន​បដិវត្តន៍​វៀត​ណាម​ថ្ងៃ​ទី​២១​មិថុនា - ảnh 2ក្រសួងព័ត៌មាន និងទូរគមនាគមន៍ អបអរសាទរវិទ្យុសំឡេងវៀតណាម។ រូបថត៖ VOV

អបអរសាទរចំពោះថ្នាក់ដឹកនាំ កម្មាភិបាល អ្នកយកព័ត៌មាន និងអ្នកនិពន្ធនៃវិទ្យុសំឡេងវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៩៧ឆ្នាំ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម រដ្ឋមន្ត្រីលោក Nguyen Manh Hung សង្ឃឹមថា វិទ្យុសំឡេងវៀតណាមនឹងបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍន៍ថ្មី។

តាងនាមថ្នាក់ដឹកនាំ កម្មាភិបាល អ្នកយកព័ត៌មាន និងអ្នកនិពន្ធ លោក Do Tien Sy អគ្គនាយកវិទ្យុសំឡេងវៀតណាម បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ការិយាល័យមជ្ឈិមបក្ស; ក្រសួងព័ត៌មាន និងទូរគមនាគមន៍ ចំពោះវិទ្យុសំឡេងវៀតណាម។ លោក Do Tien Sy បានឲ្យដឹងថា រហូតមកដល់ពេលនេះ វិទ្យុសំឡេងវៀតណាមជាភ្នាក់ងារសារព័ត៌មានពហុព័ត៌មាន ដែលមានប៉ុស្តិ៍វិទ្យុជាតិចំនួន ៨ ប៉ុស្តិ៍ទូរទស្សន៍ចំនួន ១៦ និងកាសែតអេឡិចត្រូនិចចំនួន ២ ។ នាព្រឹកថ្ងៃទី ២០ ខែមិថុនានេះដែរ វិទ្យុសំឡេងវៀតណាមបានទទួលកម្រងផ្កាអបអរសាទរពីស្ថាប័ន ក្រសួង និងសាខាជាច្រើនផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ