ថ្នាក់ដឹកនាំសាធារណរដ្ឋ ប.ប.ក លោក Kim Jong-un ពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ចិន

(VOVWORLD) -ថ្នាក់ដឹកនាំសាធារណរដ្ឋ ប.ប.ក លោក Kim Jong-un នាថ្ងៃទី ១៧ មេសា បានជួបជាមួយលោក Song Tao ប្រធានគណកម្មការទំនាក់ទំនងកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិននៅព្យុងយ៉ាង ដើម្បីពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ 
ថ្នាក់ដឹកនាំសាធារណរដ្ឋ ប.ប.ក លោក Kim Jong-un ពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ចិន - ảnh 1ថ្នាក់ដឹកនាំសាធារណរដ្ឋ ប.ប.ក លោក Kim Jong-un ពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ចិន 

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំ សាធារណរដ្ឋ ប.ប.ក បានពិភាក្សាជាមួយលោក Song Tao នូវទស្សនៈជាក់ស្ដែងអំពីបញ្ហាមួយចំនួន សំដៅពន្លឿនដំណើរទស្សនកិច្ច និងពិភាក្សាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាជំរុញថែមទៀតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ស្ដីពីជំនួបកំពូលអន្តរកូរ៉េ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានជូនដំណឹងបានឲ្យដឹងថា៖ មន្ត្រីរបស់កូរ៉េខាង ត្បូងនិងកូរ៉េខាង ជើងបានលើកផែនការនាថ្ងៃទី ១៨ មេសា ស្ដីពីការអនុវត្តន៍កិច្ចចរចវង់ទី ២ ដើម្បីពិភាក្សាយ៉ាងលម្អិតនូវការត្រៀមរៀបចំសម្រាប់ជំនួបកំពូលរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងផ្ដោតសំខាន់ពិភាក្សាអំពីកិច្ចការធានាសុវត្ថិភាព ពិធីការ សារព័ត៌មាន ក្នុងអំឡុងពេលប្រព្រឹ្តត្តិទៅសន្និសីទនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ