ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងត្រូវបានសួរដេញដោលទាក់ទិនដល់រឿង អាស្រូវនយោបាយ


ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងត្រូវបានសួរដេញដោលទាក់ទិនដល់រឿង អាស្រូវនយោបាយ - ảnh 1
ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងត្រូវបានសួរដេញដោលទាក់ទិនដល់រឿង អាស្រូវនយោបាយ (VNA)

(VOVworld) – នាថ្ងៃទី ៦ ធ្នូ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗចំនួន ៩
របស់កូរ៉េ ខាងត្បូងត្រូវបានសួរដេញដោលមួយនៅរដ្ឋសភាប្រទេសនេះ
អំពីរឿងអាស្រូវ នយោបាយទាក់ទិនដល់ប្រធានាធិបតី Park Geun-hye
និងមិត្តជិតស្និទ្ធរបស់ លោកស្រីគឺលោកស្រី Choi Soon Sil។ តាមមជ្ឈដ្ឋាន
សារព័ត៌មានកូរ៉េខាងត្បូង ថា៖ នេះគឺជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ
កន្លងទៅ បណ្ដាថ្នាក់ដឹកនាំ សហគ្រិនជួរមុខនៃប្រទេសនេះមានវត្តមាន
នៅមុខសម័យសួរដេញដោលមួយរបស់រដ្ឋសភា។ ក្នុងចំណោមថ្នាក់ដឹកនាំ
សហគ្រិនពោលខាងលើមានអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung Electronics
លោក Lee Jea Yong ប្រធានសម្ព័ន្ធក្រុមហ៊ុន Huyndai Motor លោក Chung
Mong Koo ប្រធានសម្ព័ន្ធក្រុមហ៊ុន SK លោក Chay Tae Won ប្រធានសម្ព័ន្ធ
ក្រុមហ៊ុន LG លោក Koo Bon Moo និងប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte លោក
 Shin Dong Bin។ មុខសញ្ញាទាំងអស់នេះត្រូវឆ្លើយសួរដេញដោលអំពីកញ្ចប់
វិភាគទានដែលនាមតំលៃរាប់សិបលានដុល្លាអាមេរិកសំរាប់មូលនិធិក្រៅ
ផលប្រយោជន៍ចំនួន ២ ដែលលោកស្រី Choi បង្កើតឡើង។ សម័យសួរដេញ
ដោលត្រូវបានផ្សាយផ្ទាល់ហើយអូសបន្លាយដល់រាត្រីថ្ងៃទី ៦ ធ្នូ។ ទាក់ទិនដល់
 រឿងអាស្រូវនយោបាយក្រុមសមាជិកសភាគណៈបក្ស  Saenuri កាន់អំណាច
មួយបានប្រឆាំងប្រធានាធិបតី Park ហើយគាំទ្រការផ្តួលរំលំថ្នាក់ដឹកនាំរូប
នេះព្រមទាំងមិនយល់ព្រមជាមួយការលាលែងពីដំណែងតាមបំណងប្រាថ្នា
របស់ លោកស្រីនាខែមេសាខាងមុខទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ