ថ្នាក់ដឹកនាំហិរញ្ញវត្ថុ G7 ពិភាក្សាអំពីការផ្តល់ហិរញ្ញប្បទានសម្រាប់អ៊ុយក្រែន
(VOVWORLD) - ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនៅទីក្រុង Koenigswinter រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បានអំពាវនាវឲ្យមានការផ្តល់ហិរញ្ញប្បទានដើម្បីឲ្យ អ៊ុយក្រែនអាចការពារខ្លួនបាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
នាថ្ងៃទី ១៩ ឧសភា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃក្រុម ប្រទេសមហាអំណាចឧស្សាហកម្មពិភពលោកទាំង៧ (G7) បានជួបប្រជុំគ្នានៅ ប្រទេសអាល្លឺម៉ង់ ក្នុងក្តីសង្ឃឹមស្វែងរកដំណោះស្រាយចំពោះបញ្ហាឱនភាពថវិកា របស់ប្រទេសអ៊ុយក្រែនក្នុងបរិបទដែលជម្លោះរវាងរុស្ស៊ី- អ៊ុយក្រែនបន្តបណ្ដាល ឲ្យសេដ្ឋកិច្ចពិភពលោកមានអស្ថិរភាព។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនៅទីក្រុង Koenigswinter រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បានអំពាវនាវឲ្យមានការផ្តល់ហិរញ្ញប្បទានដើម្បីឲ្យ អ៊ុយក្រែនអាចការពារខ្លួនបាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោក Lindner បានសង្កត់ធ្ងន់ថា ត្រូវការថវិការាប់សិបពាន់លានអឺរ៉ូដើម្បីធានាដល់ "សន្ទនីយភាព" របស់អ៊ុយក្រែន៕