ថ្នាក់ដឹកនាំឡាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរដ្ឋធានីវៀងចន្ទន៍
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសឡាវចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមីនា នាថ្ងៃទី ១២ មីនា នៅរដ្ឋធានីវៀងច័ន្ទ លេខាគណៈកម្មាធិការ បក្សទីក្រុងហាណូយ លោក Dinh Tien Dung បានចូលជួបសម្តែងការគួរសមអគ្គ លេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ចូលជួបសម្តែងការគួរសមអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។ (រូបថត៖ VOV) |
ក្នុងបណ្ដាជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានវាយតម្លៃខ្ពស់ចំពោះលទ្ធ ផលនៃជំនួបពិភាក្សាការងាររវាងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung និងលេខាគណៈកម្មាធិការបក្សទីក្រុងវៀងច័ន្ទ លោក Anouphap Tounalom។ ថ្នាក់ដឹកនាំឡាវក៏បានកត់សម្គាល់នូវលទ្ធផលកិច្ចសហប្រតិបត្តិការនា ពេលកន្លងមក រវាងរដ្ឋធានីទាំងពីរ តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋធានី ទាំងពីរក្នុងដំណាក់កាល ២០២២ - ២០២៥ ជាពិសេសការជួយឧបត្ថម្ភជាក់ស្តែងរបស់ ទីក្រុងហាណូយចំពោះទីក្រុងវៀងច័ន្ទ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំឡាវក៏បានសម្ដែង ជំនឿជាក់ថា រដ្ឋធានីទាំងពីរនឹងដាក់ពង្រាយខ្លឹមសារកិច្ចសហប្រតិបត្តិការថ្មី ឲ្យកាន់តែ ជាក់ស្តែង និងមានប្រសិទ្ធភាព ហើយមានបំណងចង់ឲ្យទីក្រុងហាណូយចែករំលែក យ៉ាងសកម្មជាមួយមូលដ្ឋាននានារបស់ឡាវ អំពីមេរៀនបទពិសោធន៍លើវិស័យ ជាច្រើន។
ថ្នាក់ដឹកនាំឡាវជឿជាក់ថា រដ្ឋធានីទាំងពីរនឹង នាំទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពក្លាយជាគំរូក្នុងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានរវាងវៀតណាម និងឡាវ រួមចំណែកពូនជ្រុំទំនាក់ទំនងជិតស្និទ្ធ ស្មោះត្រង់ដ៏កម្រ មហិមារ និងសាមគ្គីភាព ពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលត្រូវបានពូនជ្រុំដោយឥតឈប់ ឈរដោយមេដឹកនាំនៃបក្សទាំងពីរនិងរដ្ឋទាំងពីរផងដែរ៕