ថ្នាក់ដឹកនាំឡាវអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមលើកទី ៧២
(VOVWORLD) -នាព្រឹកថ្ងៃទី ១ កញ្ញា គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនៃបក្សប្រជាជនបដិវត្ដន៍ឡាវ ដឹកនាំដោយលោកស្រី Sounthone Sayachac ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្ដន៍ឡាវ បានអញ្ជើញទៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងវៀងចន្ទន៍ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមលើកទី ៧២ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧)។
ថ្នាក់ដឹកនាំឡាវអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមលើកទី ៧២ |
នាព្រឹកថ្ងៃទី ១ កញ្ញា គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនៃបក្សប្រជាជន បដិវត្ដន៍ឡាវ ដឹកនាំដោយលោកស្រី Sounthone Sayachac ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្ដន៍ឡាវ បានអញ្ជើញទៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងវៀងចន្ទន៍ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមលើកទី ៧២ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧)។ នៅទីនេះ លោកស្រី Sounthone Sayachac បានសម្ដែងសេចក្ដីសម្បាយរីករាយដោយកត់សម្គាល់ថាបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរជានិច្ចកាលប្រកៀកស្មា ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងពេលកន្លងទៅ។ លោកស្រីបានសង្កត់ធ្ងន់ថា ឆ្នាំសាមគ្គីភាព មិត្តភាព ២០១៧ ជាឱកាសល្អដើម្បីប្រជាជននៃប្រទេសទាំងពីររំលឹកឡើងវិញនូវប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។
វីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានស្នើឲ្យបក្សប្រជាជនបដិវត្ដន៍ឡាវ និងស្ថានប័នទាក់ទិននានា បន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតវៀតណាមប្រចាំនៅឡាវដើម្បីរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពនានាអបអរសាទរឆ្នាំសាមគ្គីភាព មិត្តភាព ២០១៧ ហើយតាមនោះ ជួយឲ្យប្រជាននៃប្រទេសទាំងពីរយល់ដឹងបន្ថែមអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ វៀតណាម និងឡាវ៕