ថ្នាក់ដឹកនាំអង់គ្លេសនិងបារាំង អះអាងសារជាថ្មីម្តងទៀតនូវការសន្យា ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា ក្នុងកិច្ចប្រជុំនៅក្រៅកិច្ចប្រជុំកំពូលស្តីពីលីប៊ីនៅទីក្រុងប៊ែកឡាំង (ប្រទេសអាឡឺម៉ង់) នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងសារជាថ្មីម្តងទៀត នូវការសន្យារបស់ខ្លួនចំពោះផែនការសកម្ម ភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។
ថ្នាក់ដឹកនាំអង់គ្លេសនិងបារាំង អះអាងសារជាថ្មីម្តងទៀតនូវការសន្យា ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងប្រធានាធិបតីបារាំង លោក Emmanuel Macron (រូបថត៖ Reuters)

នាថ្ងៃទី ១៩ ខែមករា ក្នុងកិច្ចប្រជុំនៅក្រៅកិច្ចប្រជុំកំពូលស្តីពីលីប៊ីនៅទីក្រុងប៊ែកឡាំង (ប្រទេសអាឡឺម៉ង់) នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងសារជាថ្មីម្តងទៀត នូវការសន្យារបស់ខ្លួនចំពោះផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)   ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់និងក្រុម P5 + 1 កាលពីឆ្នាំ ២០១៥ (រួមមាន អង់គ្លេសបារាំង អាមេរិក រុស្ស៊ី ចិន និងអាឡឺម៉ង់)។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើសារៈសំខាន់នៃការកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើងនិងសហការជាមួយអន្តរជាតិ សំដៅស្វែងរកដំណោះស្រាយខាងការទូតចំពោះស្ថានភាពនាពេលបច្ចុប្បន្ន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានរិះគន់បណ្តាប្រទេសអឺរ៉ុបអំពី “ការបម្រើ” ក្រោមសម្ពាធរបស់អាមេរិកចំពោះប្រទេសអ៊ីរ៉ង់ ហើយបានបដិសេដរាល់លទ្ធភាព នៃការចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ