ថ្នាក់ដឹកនាំអាមេរិក - ចិនធ្វើកិច្ចសន្ទនាស្តីពីបញ្ហាពាណិជ្ជកម្មនិងទំនាក់ទំនងទ្វេភាគី
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី ២០ ខែធ្នូបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានរដ្ឋចិន លោក ស៊ីជិនពីង ដើម្បីពិភាក្សាគ្នាអំពីបញ្ហាពាណិជ្ជកម្មនិងបញ្ហាផ្សេងៗទៀតនៅក្នុងទំនាក់ទំនងទ្វេភាគី។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ និងប្រធានរដ្ឋចិន លោក ស៊ីជិនពីង ៏(រូបថត៖ AFP/TTXVN) |
លោកប្រធានរដ្ឋចិន លោក ស៊ីជិនពីង បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងពាណិជ្ជកម្ម«ដំណាក់កាលទី១» រវាងសហរដ្ឋអាមេរិកនិងចិន បានផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកនិងចិន ហើយលោកក៏បានសង្កត់ធ្ងន់ថាភាគីទាំងពីរនឹងខិតខំប្រឹងប្រែងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននាពេលឆាប់នេះ។ ទន្ទឹមនឹងនេះដែរ លោកដូណាល់ត្រាំ បានសង្កត់ធ្ងន់ថាភាគីទាំងពីរមាន“ ការពិភាក្សាដ៏ល្អណាស់” ដោយអះអាងថា ប្រទេសចិនបានចាប់ផ្តើមប្រមូលទិញកសិផលទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិក ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការកំពុងដំណើរការរៀបចំផងដែរ។ ប៉ុន្តែនាបច្ចុប្បន្ននេះមិនទាន់មានព័ត៌មានលម្អិតបន្ថែមអំពីកិច្ចព្រមព្រៀងមានកំណត់នេះទេ៕