ថ្នាក់ដឹកនាំអាមេរិក ស៊ុយអែតនិងហ្វាំងឡង់ ពិភាក្សាអំពីការពង្រីកសមាជិកភាពណាតូ
(VOVWORLD) - មុនដំណើរទស្សនកិច្ចទៅកាន់អាស៊ីចាប់ពីថ្ងៃទី ២០ ខែឧសភា លោកប្រធានា ធិបតី Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត និងហ្វាំងឡង់ នៅសេតវិមាន ដើម្បីពិភាក្សាអំពីពាក្យសុំចូលរួមអង្គការណាតូរបស់ប្រទេសទាំងពីរនេះ។
ប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ Military Times) |
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ១៩ ខែឧសភា បានជួប ពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសស៊ុយអែត និងហ្វាំងឡង់ អំពីការដាក់ពាក្យសុំ ចូលរួមអង្គការណាតូរបស់ប្រទេសទាំងពីរនេះ។
មុនដំណើរទស្សនកិច្ចទៅកាន់អាស៊ីចាប់ពីថ្ងៃទី ២០ ខែឧសភា លោកប្រធានា ធិបតី Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត និងហ្វាំងឡង់ នៅសេតវិមាន ដើម្បីពិភាក្សាអំពីពាក្យសុំចូលរួមអង្គការណាតូរបស់ប្រទេសទាំងពីរនេះ។ ទីប្រឹក្សា សន្តិសុខជាតិអាមេរិក លោក Jake Sullivan បានឲ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រ នៅពេលដែលប្រទេសទាំងពីរបានបោះបង់ចោលនូវប្រពៃណីអព្យាក្រឹតភាព ដើម្បីចូលរួមសម្ព័ន្ធភាពការពារជាតិដ៏ខ្លាំងបំផុតរបស់ពិភពលោក។
ការចូលជាសមាជិក ណាតូ របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ កំពុង ប្រឈមមុខនឹងការប្រឆាំងជំទាស់ពីទួរគី។ ទួរគីកំពុងទាមទារឲ្យស៊ុយអែតបញ្ឈប់ ការគាំទ្រចំពោះខ្មាន់កាំភ្លើងជនជាតិ Kurd ដែលប្រទេសនេះចាត់ទុកជាភេរវករ ព្រមទាំងស្នើឲ្យទាំងស៊ុយអែត និងហ្វាំងឡង់ ដកបម្រាមលើការលក់អាវុធមួយ ចំនួនសម្រាប់ទួរគីផងដែរ៕