ថ្នាក់ដឹកនាំអាមេរិក អង់គ្លេសជូបសន្ទនាតាមទូរស័ព្ទ - រុស្ស៊ីចោទប្រកាន់កាយវិការបង្ករឿងហេតុ

(VOVWORLD) -សេតវិមានបានប្រកាសថា៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និង នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នាថ្ងៃទី ២៨ មិនា បានជួប សន្ទនា តាមទូរស័ព្ទ ដោយពិភាក្សាអំពីការបណ្ដេញអ្នកការទូតរុស្ស៊ីចេញពីអាមេរិក និងអង់គ្លេស។
ថ្នាក់ដឹកនាំអាមេរិក អង់គ្លេសជូបសន្ទនាតាមទូរស័ព្ទ - រុស្ស៊ីចោទប្រកាន់កាយវិការបង្ករឿងហេតុ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

សេតវិមានបានប្រកាសថា៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និង នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នាថ្ងៃទី ២៨ មិនា បានជួប សន្ទនា តាមទូរស័ព្ទ ដោយពិភាក្សាអំពីការបណ្ដេញអ្នកការទូតរុស្ស៊ីចេញពីអាមេរិក និងអង់គ្លេស សំដៅតបតវិញចំពោះករណីជនជាតិរុស្ស៊ី លោក Sergey Skripal និងកូនស្រីរបស់លោក ត្រូវបំពុលនៅអង់គ្លេស កាលពី ៣ សប្ដាហ៍មុន។ ក្នុងសេចក្ដីប្រកាសមួយ សេតវិមានបានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពលើសារៈសំខាន់ក្នុងការនាំចេញវិធានការចាំបាច់នានា សំដៅអត់ធ្មត់នូវអ្វីៗ ដែលប្រទេសទាំងពីរហៅថាជាសកម្មភាពសម្ងាត់របស់ម៉ូស្គូ និងទប់ស្កាត់ករណីវាយប្រហារដោយអាវុធគីមីនាពេលអានាគតនៅអង់គ្លេស និងអាមេរិក។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson បានឲ្យដឹងថា៖ រុស្ស៊ីបានវាយតម្លៃដោយមើលស្រាលលើប្រតិកម្មរបស់អន្តរជាតិចំពោះករណីបំពុលពោលខាងលើ ដែលទីក្រុងឡុងដ៏ចាត់ទុកថា៖ ម៉ូស្គូត្រូវទទួលខុសត្រូវ។

ទន្ទឹមនឹងនេះ នាថ្ងៃដដែល តំណាងការទូតរុស្ស៊ីប្រចាំនៅអង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប  (OSCE) លោក Alexander Lukashevich បានប្រកាសថា៖ការដែលប្រទេសនានាបណ្ដេញអ្នកការទូតរុស្ស៊ីជាង ១៥០ នាក់ បានបង្កើតឡើង "ទម្លាប់ដ៏គ្រោះថ្នាក់ នៃរូបភាពដាក់ទណ្ឌកម្មដោយសមូហភាព សំដៅទៅលើរុស្ស៊ីដោយ ចោទប្រកាន់គ្មានមូលដ្ឋាន"។ លោករូបនេះក៏បានអះអាងថា៖ រាល់ការចោទប្រកាន់របស់អង់គ្លេស សំដៅទៅលើរុស្ស៊ីក្នុងករណីបំពុលពោលខាងលើ គឺជា សកម្មភាពបង្ករឿងហេតុ។ ថ្លែងមតិទៅកាន់សារព័ត៌មានរុស្ស៊ី  RIA Novosti នោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រកាសថា៖ ម៉ូស្គូកុំអាលនាំចេញនូវវិធានការតបតវិញចំពោះរលកបណ្ដេញបុគ្គលិកការទូតរបស់ខ្លួន ហើយបើកចំហររាល់លទ្ធភាពរបស់ខ្លួន។

ក្នុងបម្រែបម្រូលទាក់ទិនថ្មីៗនេះ ដែលទាក់ទិននិងភាពតានតឹងជុំរិញករណីចារបុស លោក Sergey Skripal និងកូនស្រីរបស់លោក ត្រូវបំពុលនៅអង់គ្លេសនោះ នាថ្ងៃទី ២៨ មិនា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្ដីប្រកាសអំពាវនាវឲ្យអង់គ្លេស សហប្រតិបត្តិការតិប្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នស៊ើបអង្កេតរុស្ស៊ី ដើម្បីបំភ្លឺករណីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ