ថ្នាក់ដឹកនាំអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង
|
ថ្នាក់ដឹកនាំអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង (Image: VNA) |
(VOVworld) - នៅខាងក្រៅសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរដែលគ្រោងនឹង
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ មិនាដល់ទី ១ មេសា នៅទីក្រុងវ៉ាស៊ីតោនប្រធានាធិបតី
អាមេរិក លោក Barack Obama និងសមភាគីកូរ៉េខាងត្បូង លោកស្រី Park Geun
Hye រួមជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានជួបចរចារជាមួយ
គ្នាដើម្បីពិភាក្សាអំពីបញ្ហាលើឧបទ្វីបកូរ៉េ។ សេចក្តី ប្រកាសនាថ្ងៃទី ២៨ មិនា
របស់សេតវិមានបានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំនេះគឺជា ឱកាសដើម្បីថ្នាក់ដឹកនាំ
ទាំងបីនេះផ្លាស់ប្តូរមតិអំពីវិធានការទប់ទល់នឹងការគំរាម កំហែងពីប្រទេស
កូរ៉េខាងជើង ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភា គីក្នុងតំបន់
និងលើពិភពលោក។ ក្នុងពេលនោះ នៅបទសម្ភាសមួយដែលត្រូវបាន ចេញ
ផ្សាយនាថ្ងៃទី ២៨ មិនា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Su Yong
បានឲ្យដឹងថា៖ ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចអនុវត្តរាល់ការវាយប្រហារ
នុយក្លេអ៊ែរដើម្បីទប់ស្កាត់ការគំរាមកំហែងពីអាមេរិក៕