ថ្នាក់ដឹកនាំអាមេរិកនិងរុស្ស៊ីចរចារតាមទូរស័ព្ទមុនជំនួបសន្ទនាកំពូល Normandie ស្ដីពីអ៊ុយក្រែន
|
ថ្នាក់ដឹកនាំអាមេរិកនិងរុស្ស៊ីចរចារតាមទូរស័ព្ទមុនជំនួបសន្ទនាកំពូល Normandie ស្ដីពីអ៊ុយក្រែន |
(VOV)_មុនពេលប្រព្រឹតទៅជំនួបសន្ទនាកំពូល Normandie (រួមមាន៖ រុស្ស៊ី
អាល្លឺម៉ង់ បារាំងនិងអ៊ុយក្រែន) នៅទីក្រុង Minsk ( Belarus ) ដើម្បីពិភាក្សាអំពីវិបត្តិ
នៅអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក
Barack Obama បានមានការចរចារតាមទូរស័ព្ទនាថ្ងៃទី១១កុម្ភះ ដើម្បីដោះស្រាយ
បញ្ហាវិបត្តិនៅអ៊ុយក្រែនដោយសន្តិវិធី។ នេះគឺជាការចរចារតាមទូរស័ព្ទលើកដំបូង
រវាងថ្នាក់ដឹកនាំទាំងពីររូបនេះ ក្នុងពាក់កណ្ដាលឆ្នាំកន្លងទៅ។ថ្នាក់ដឹកនាំអាមេរិក
និងរុស្ស៊ីបានសង្កត់ធ្ងន់ទៅលើជំនួបសន្ទនានយោបាយដើម្បីដោះស្រាយរាល់បញ្ហា
ផ្ទៃក្នុងរបស់អ៊ុយក្រែន បង្ខំភាគីនានាត្រូវឈប់បាញ់ ធានាសិទ្ធិនិងផលប្រយោជន៍
របស់ប្រជាជននានា។
មុននោះ នាថ្ងៃទី១០ កុម្ភះ ប្រធានាធិបតីអាមេរិក ក៏បានចរចារតាមទូរស័ព្ទជា
មួយសមភាគីអ៊ុយក្រែនលោក Petro Poroshenko ភាគីទាំងពីរបានឯកភាពអំពីជំ
ហានជាបន្តនានាក្រោយជំនួបសន្ទនាកំពូល Normandie នៅទីក្រុង Minsk ដែរ៕