ថ្នាក់ដឹកនាំអាល្លឺម៉ង់អង់គ្លេសបារាំងនិងអាមេរិកដំណើការសន្និសីទ online ស្តីពីស៊ីរី
|
ថ្នាក់ដឹកនាំអាល្លឺម៉ង់អង់គ្លេសបារាំងនិងអាមេរិកដំណើការសន្និសីទ online ស្តីពីស៊ីរី (Image: VNA) |
(VOVworld) – នាយប់ថ្ងៃទី ២៣ កុម្ភៈ អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela
Merkel បានដំណើរការសន្និសីទ online ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស
លោក David Cameron ប្រធានាធិបតីបារាំង លោក Francois Hollande និង
ប្រធានាធិ បតីអាមេរិក លោក Barack Obama ដើម្បីពិភាក្សាអំពីស្ថានភាព
នៅស៊ីរី។ នៅសន្និសីទ ថ្នាក់ដឹកនាំទាំងនេះបានគាំទ្រកិច្ចព្រមព្រៀងដែល
អាមេរិកនិងរុស្ស៊ី ទើបនឹងទទួលបានស្តីពីបទឈប់បាញ់នៅស៊ីរី ព្រមទាំង
ដាស់តឿនភាគីទាក់ ទិននានាអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។
អ្នកប្រមុខប្រទេសចំនួន ៤ ពោលខាងលើបានសង្កត់ធ្ងន់ទៅលើភាពចាំ
បាច់ត្រូវតែអនុវត្តជំហានសំដៅស្ថិរភាពស្ថានភាពនិងដោះស្រាយវិបត្តិ
មនុស្សធម៌នៅទីនេះ ជាពិសេសនៅទីក្រុង Aleppo របស់ស៊ិរី។ ថ្នាក់ដឹកនាំ
ទាំងនេះក៏បានចាត់ទុកថា៖ កងទ័ពរុស្ស៊ីនិងស៊ីរីបញ្ឈប់ការវាយប្រហារតាម
ផ្លូវអាកាសនៅស៊ីរីគឺជាកត្តាសារវ័ន្តដើម្បីបន្ថូស្រាលភាពតានតឹងនៅទីនេះ។
ក្រៅពីនោះ អាល្លឺម៉ង់ អង់គ្លេស បារាំងនិងអាមេរិកក៏បាន ឯកភាពតាមដាន
យ៉ាងម៉ត់ចត់ការរក្សាមាត្រានៃបទឈប់បាញ់ ជាពិសេសគឺការ បញ្ឈប់
វាយប្រហារតាមជើងអាកាសទៅលើជនស៊ីវិលនៅស៊ីរី៕