ថ្នាក់ដឹកនាំអាល្លឺម៉ង់អាមេរិកចរចារតាមទូរស័ព្ទស្ដីពីស្ថានភាពអ៊ុយក្រែន
|
ថ្នាក់ដឹកនាំអាល្លឺម៉ង់អាមេរិកចរចារតាមទូរស័ព្ទស្ដីពីស្ថានភាពអ៊ុយក្រែន (Grahamcluley) |
Vovworld-នាថ្ងៃទី១៥មករាអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និង
ប្រធានាធិបតីអាមេរិកលោក Barack Obama បានចរចារតាមទូរស័ព្ទអំពីស្ថានភាព
នៅអ៊ុយក្រែន។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពរាល់កញ្ចប់ជំនួយហិរញ្ញវត្ថុថ្មី
សំរាប់អ៊ុយក្រែនដំណើរការកែទម្រង់ខឿនសេដ្ឋកិច្ចដែលកំពុងដុនដាបនេះ។
ប្រធានាធិបតី Obama បានសន្យាថានឹងជួយឧបត្ថម្ភកញ្ចប់ឥណទានមានតំលៃ
២ពាន់លានដុល្លារអាមេរិកសំរាប់អ៊ុយក្រែនក្នុងឆ្នាំ២០១៥។ ទន្ទឹមនឹងនោះ ថ្នាក់
ដឹកនាំទាំងពីររូបក៏សម្ដែងការព្រួយបារម្ភអំពីការកើនឡើងអំពើរហឹង្សានៅភាគ
ខាងកើតអ៊ុយក្រែនផងដែរ។
នាថ្ងៃដដែល ក្រុមជួបសន្ទនាដោះស្រាយស្ថានភាពនៅអ៊ុយក្រែនរួមមាន
តំណាងរបស់អ៊ុយក្រែនរុស្ស៊ីនិងអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)
បានដំណើរការកិច្ចប្រជុំបំរុងនៅរដ្ឋធានី Kiev ដើម្បីត្រៀមឲ្យការចរចារជាបន្តនៅ
ទីក្រុង Minsk (បេឡារុស)៕