ថ្នាក់ដឹកនាំអ៊ីស្រាអែល និងរុស្ស៊ីឯកភាពជួបប្រជុំគ្នាដើម្បីបន្ថូរបន្ថយភាពតានតឹង
(VOVWORLD) -នាថ្ងៃទី ៧ ខែតុលា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា លោក និងប្រធានាធិបតីរុស្ស៊ីលោក Valadimir Putin បានឯកភាពជួបប្រជុំគ្នាជាលើកដំបូង ក្រោយពីករណីយន្តហោះ IL-20 របស់រុស្ស៊ីត្រូវបាញ់ទំលាក់នាថ្ងៃទី ១៧ ខែកញ្ញាកន្លងទៅ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីរុស្ស៊ីលោក Valadimir Putin |
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែង ដូច្នេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ ប៉ុន្តែមិនបានបញ្ជាក់ពីទីកន្លែង និងកាលបរិច្ឆេទច្បាស់លាស់នៃការជួបចរចាជាមួយ ប្រធានាធិបតីរុស្ស៊ីលោក Valadimir Putin ឡើយ។ លោក Benjamin Netanyahu បានលើកច្បាស់ថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៊ីលោក Valadimir Putin ហើយភាគីទាំងពីរបានឯកភាពជួបប្រជុំគ្នានាពេលឆាប់ៗខាងមុខ ដើម្បីបន្ត ការរួមសហការខាងសន្តិសុខសំខាន់ៗរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ៕