ថៃនិងកម្ពុជាអះអាងពីការពង្រឹងទំនាក់ទំនងទ្វេភាគី
(VOVWORLD) - នាថ្ងៃទី ២៤ សីហា គេហទំព័រនៃទូរទស្សន៍សាធារណៈថៃ (Thai PBS) បានដក ស្រង់ប្រភពពីកាសែត Khmer Times (កម្ពុជា) ដោយនិយាយថា ក្នុងការសន្ទនាតាម ទូរស័ព្ទនៅយប់ថ្ងៃទី ២២ សីហា មេដឹកនាំទាំងពីរបានអបអរសាទរគ្នាទៅវិញទៅមក ចំពោះការជាប់ឆ្នោតជានាយករដ្ឋមន្ត្រី។
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក សេដ្ឋា ថៈវីស៊ីន និងសមភាគីកម្ពុជា ដែលទើប តែចូលកាន់តំណែង លោក ហ៊ុន ម៉ាណែត បានសន្យាសហប្រតិបត្តិការគ្នា និងពង្រឹង ទំនាក់ទំនងទ្វេភាគី។
នាថ្ងៃទី ២៤ សីហា គេហទំព័រនៃទូរទស្សន៍សាធារណៈថៃ (Thai PBS) បានដក ស្រង់ប្រភពពីកាសែត Khmer Times (កម្ពុជា) ដោយនិយាយថា ក្នុងការសន្ទនាតាម ទូរស័ព្ទនៅយប់ថ្ងៃទី ២២ សីហា មេដឹកនាំទាំងពីរបានអបអរសាទរគ្នាទៅវិញទៅមក ចំពោះការជាប់ឆ្នោតជានាយករដ្ឋមន្ត្រី។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋា ភិបាលទាំងពីរបានសន្យាពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសរវាងប្រជាជននៃប្រទេសទាំងពីរ។
នៅលើបណ្ដាញសង្គម Twitter នៅថ្ងៃដដែល នាយករដ្ឋមន្ត្រីជិតផុតអាណត្តិ និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន បង្ហាញក្តីសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃបន្ថែមទៀត៕