ថៃនឹងធ្វើអធិបតីកិច្ចប្រជុំចង្អៀតមួយរវាងរដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ាននិងចិន
|
ថៃនឹងធ្វើអធិបតីកិច្ចប្រជុំចង្អៀតមួយរវាងរដ្ឋមន្ត្រីជាន់ខ្ពស់ អាស៊ាននិងចិន(http://xembaomoi.com) |
(TTX)_សារព័ត៍មានថៃ បានជូនដំណឹងអោយដឹងថា៖ ប្រទេសនេះនឹងធ្វើអធិ បតីកិច្ចប្រជុំចង្អៀតមួយ រវាងរដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ាន និងចិន ក្នុងខែតុលានេះ ។ តាមគំរោង បញ្ហាសមុទ្រខាងកើត នឹងជាប្រធានបទស្នូល ដែលបានយកមកពិភាក្សា នៅកិច្ចប្រជុំលើកនេះ។ ការរៀបចំជំនួបប្រាស្រ័យនេះ ត្រូវបានរដ្ឋមន្ត្រី នៃបណ្ដា ប្រទេសអាស៊ាន ឯកភាព នៅសន្និសីទមិនផ្លូវការ ថ្នាក់រដ្ឋន្ត្រី អាស៊ាន នៅខាងក្រៅ មហាសន្និបាត អង្គការសហប្រជាជាតិ ។ ប៉ុន្តែ ទីកន្លែងរៀបចំកិច្ចប្រជុំនេះ នៅតែកំ
ពុងភាគីនានាចរចារនៅឡើយ។ ទន្ទឹមនឹងនោះ ក្រសួងការបរទេសថៃ ក៏បានអោយ
ដឹងថា៖ប្រទេសនេះមានគំរោង រៀបចំសន្និសីទ អន្តរជាតិ អំពីការគ្រប់គ្រងប្រភព
ទឹក ក្នុងនោះនឹងអញ្ចើញបណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គបើកទូលាយ ដូចជា៖ វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងចិនទៀតផង៕