ថៃបើកទ្វារបរមរាជវាំងដើម្បីប្រជាជនមកគោរពវិញ្ញាណក្ខ័នព្រះមហាក្សត្រ

ថៃបើកទ្វារបរមរាជវាំងដើម្បីប្រជាជនមកគោរពវិញ្ញាណក្ខ័នព្រះមហាក្សត្រ - ảnh 1
ប្រជាជនថៃចូលរួមគោរពវិញ្ញាណក្ខ័នព្រះមហាក្សត្រ Bhumibol នៅបរមរាជវាំង
(រូបថត៖News.cn/TTXVN)

(VOVworld) - រាជវង្សានុវង្សថៃបានប្រកាសថា នឹងបើកទ្វារបរមរាជវាំងដើម្បី
ប្រជាជននៅក្នុងប្រទេសនិងភ្ញៀវអន្តរជាតិមកគោរពវិញ្ញាណក្ខ័នព្រះមហាក្សត្រ
Bhumibol ក្នុងរយៈពេល១៥ថ្ងៃ គិតតាំងពីរសៀលថ្ងៃទី១៥ តុលា។ក្នុងថ្ងៃដំបូងដែល
បរមរាជវាំងបើកទ្វារ ប្រជាជនរាប់ហ្មឺននាក់ក្នុងទូទាំងប្រទេសថៃបានមកជំរៀបលា
ព្រះមហាក្សត្រជាទីស្រឡាញ់របស់គេ។មុននោះ នាថ្ងៃទី១៤ តុលា ព្រះបរមកាយ
ព្រះមហាក្សត្រ Bhumibol Adulyadej ត្រូវបានដង្ហែរក្បួនពីមន្ទីរពេទ្យ Siriraj នៅរដ្ឋធានី
បាំងកកត្រឡប់មកវិមាន Phiman Rattaya ក្នុងបរមរាជវាំងវិញ ក្រោយពីទ្រង់សោយ
ទីវង្គតកាលពីរសៀលថ្ងៃទី១៣ តុលា ក្នុងព្រះជន្ម ៨៨ ព្រះវស្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ