ថៃបង្កើនការស្វែងរកនាវិក២៣នាក់ដែលនៅតែបាត់ខ្លួនក្នុងការលិចនាវារបស់កងទ័ពជើងទឹក
(VOVWORLD) - កាលពីថ្ងៃទី ២០ ខែធ្នូ) អាជ្ញាធរថៃបានប្រកាសថា បានរកឃើញសាកសពចំនួន ៦ នៅក្នុងករណីលិចនៃនាវាការពារ Ratanakosin HTMS Sukhothai ក្នុងឈូងសមុទ្រប្រទេសថៃ កាលពីយប់ថ្ងៃទី ១៨ ខែធ្នូ។
ឧទ្ធម្ភាគចក្រចូលរួមក្នុងប្រតិបត្តិការស្វែងរកនាវិកបាត់ខ្លួនក្នុងការលិចនាវាកងទ័ពជើងទឹកថៃ។ (រូបថត៖ AFP/TTXVN) |
មេបញ្ជាការកងទ័ពជើងទឹកថៃ លោក Choengchai Chomchoengpaet បានឲ្យដឹងថារហូតមកដល់ពេលនេះ ក្រុមអ្នកសង្គ្រោះបានជួយសង្គ្រោះមនុស្ស ៧៦ នាក់ ក្នុងចំណោម ១០៥ នាក់។ នៅមានទាហាន២៣នាក់ទៀតនៅតែបាត់ខ្លួន។ កងទ័ពជើងទឹកថៃបានដាក់ពង្រាយនាវាចំនួន ៤ គ្រឿង យន្តហោះ ២ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿង ដើម្បីស្វែងរកទាហានដែលនៅតែបាត់ខ្លួន ប៉ុន្តែខ្យល់បោកបក់ខ្លាំងក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផងដែរ។
ឧត្តមនាវីឯក Pichai Lorchusakul អនុនាវិកនៃកងទ័ពជើងទឹក បានឲ្យដឹងថា ជាមួយនឹងអាវពោងសុវត្ថភាព និងបច្ចេកទេសនៃការលើកទឹករបស់នាវិក ក្រុមជួយសង្គ្រោះមានពេល ៤៨ ម៉ោង ដើម្បីស្វែងរកនាវិកដែលកំពុងបាត់ខ្លួន៕