ថៃបង្កើនសន្តិសុខនៅខ្សែព្រំដែនជាមួយម៉ាឡេស៊ី
|
ថៃបង្កើនសន្តិសុខនៅខ្សែព្រំដែនជាមួយម៉ាឡេស៊ី (Image: VNA) |
(VOVworld) – គិតតាំងពីថ្ងៃទី ១៦ វិច្ឆិកា ប្រទេសថៃបានបង្កើនសន្តិសុខនៅតំបន់
ខ្សែព្រំដែនជាមួយម៉ាឡេស៊ីដោយសារព្រួយបារម្មណ៍ថា៖ បណ្ដាភេរវករឥស្លាម
ជ្រុលនិយមអាចឈានចូលប្រទេសនេះដើម្បីដំណើរការវាយប្រហារដូចការវាយ
ប្រហារដ៏បង្ហូរឈាមនៅទីក្រុងប៉ារីសរបស់បារាំងនិងលីប៉ង់ដែរ។ ពន្យល់ស្តីពីការ
អនុវត្តវិធានការណ៍បង្កើនសន្តិសុខនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារ
ជាតិថៃ លោក Prawit Wongsuwan បានឲ្យដឹងថា៖ បណ្ដាសមាជិកនៃអង្គការរដ្ឋ
ឥស្លាមស្វ័យប្រកាស (IS) បានមានវត្តមាននៅតំបន់នេះហើយ។ សេចក្តីប្រកាស
ពោលខាងលើត្រូវបានលោក Prawit ផ្តើមឡើងបន្ទាប់ពីធ្វើអធិបតីកិច្ចប្រជុំជាមួយ
តំណាងស្ថាប័នសន្តិសុខដើម្បីពិភាគ្សាអំពីវិធានការណ៍បង្កើនសន្តិសុខជៀសវាង
ការវាយប្រហារភេរវកម្មទៅលើថៃ។ នាថ្ងៃដដែល សន្តិសុខក៏ត្រូវបានបង្កើនយ៉ាង
ខ្លាំងនៅព្រលានយន្តហោះអន្តរជាតិក្នុងទូទាំងប្រទេសថៃ៕