ថៃបញ្ជាក់ថាលោកស្រី Yingluck Shinawatra កំពុងស្នាក់នៅអង់គ្លេស
(VOVWORLD) -ក្រសួងការបរទេសថៃបានបញ្ជាក់ថាអតីតនាយករដ្ឋមន្ត្រី លោកស្រី Yingluck Shinawatra កំពុងស្នាក់នៅអង់គ្លេស បន្ទាប់ពីរូបថតជាច្រើនបានរីកសាយភាយនៅលើបណ្តាញសង្គម ដែលបង្ហាញថាលោកស្រីរូបនេះកំពុងនៅទីក្រុងឡុង។
ថៃបញ្ជាក់ថាលោកស្រី Yingluck Shinawatra កំពុងស្នាក់នៅអង់គ្លេស |
ក្រសួងការបរទេសថៃបានបញ្ជាក់ថាអតីតនាយករដ្ឋមន្ត្រី លោកស្រី Yingluck Shinawatra កំពុងស្នាក់នៅអង់គ្លេស បន្ទាប់ពីរូបថតជាច្រើនបានរីកសាយភាយនៅលើបណ្តាញសង្គម ដែលបង្ហាញថាលោកស្រីរូបនេះកំពុងនៅទីក្រុងឡុង។ នាថ្ងៃទី ៩ មករា ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានឲ្យដឹងថា លោកស្រី Yingluck Shinawatra ស្ថិតនៅទីក្រុងឡុងកាលពីខែកញ្ញាឆ្នាំ ២០១៧ មក។ រដ្ឋាភិបាលថៃកំពុង វាយតម្លៃលើស្ថានភាពមុនពេលចេញសេចក្ដីសំរេចចិត្តស្ដីពីការស្នើឲ្យអង់គ្លេសធ្វើបត្យាប័ន លោកស្រី Yingluck Shinawatra មកកាន់ប្រទេសវិញដើម្បីអនុវត្តសាលដីការដែរឬទេ៕