ថៃ៖បាតុករគ្មានផែនការឡោមព័ទ្ធនៅបណ្តាព្រលានយន្តហោះឡើយ
|
បាតុករថៃនៅទីក្រុងបាងកក (រូបថតៈ tuoitre.vn) |
(VOVworld)-នាថ្ងៃទី៣មករាចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃបានធានាជាមួយ
ភ្ញៀវទេសចរណ៌ថា នឹងមិនឡោមព័ទ្ធព្រលានយន្តហោះ និងមធ្យោបាយធ្វើដំណើរ
សាសាធារណៈរបស់ថៃ ក្នុងផែនការ “បិទទ្វា”ទីក្រុងបាំងកកនាថ្ងៃទី១៣ មករាខាង
មុខឡើយ។ ចលនានេះក៏ឲ្យដឹងថា គោលដៅនៃបាតុកម្មខាងមុខគ្រាន់តែ ដើម្បីរាំង
ស្កាត់មន្រ្តី កម្មាភិបាលទៅកន្លែងធ្វើការ បិទអគ្គីសនីនិងទឹកនៅបណ្តាខុទ្ធកាល័យ
រដ្ឋាភិបាល វិមាននាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។ បាតុករក៏មានផែនការដង្ហែក្បួននៅ
កន្លែង១ចំនួននៅបាងកកក្នុងថ្ងៃទី៥មករា ជាពេលវេលដែល គណៈបក្ស Puea ថៃ
ចាប់ផ្តើមយុទ្ធនាការបោះឆ្នោត។ ជន“អាវក្រហម” គាំទ្រ រដ្ឋាភិបាលមានផែនការ ប្រមូលផ្តុំនាថ្ងៃទី១៣មការា សំដៅប្រឆាំងជំទាសចំពោះបាតុកម្មនៅបាងកកផង
ដែរ៕