ថៃបានជ្រើសតាំងជាប្រធាន G 77

ថៃបានជ្រើសតាំងជាប្រធាន G 77 - ảnh 1
ថៃបានជ្រើសតាំងជាប្រធាន G 77 (shutterstock.com)



        Vovworld-ថៃបានជ្រើសតាំងជាប្រធានក្រុមប្រទេសកំពុងអភិវឌ្ឍន៍ (G 77)
ជាអង្គការអន្តររដ្ឋាភិបាលធំបំផុតដោយប្រមូលផ្ដុំបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជា
សមាជិកនៃអង្គការសហប្រជាជាតិ។ លោក Apichart Chinwanno អ្នកនឹងក្លាយទៅ​
ជា​លេខាអចិន្ត្រៃយ៍ក្រសួងការបរទេសថៃនាខែខាងមុខបានឲ្យដឹងថា ដោយ​តួនាទី​
ថ្មីនេះ ថៃនឹងជំរុញការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពថ្មី (រាល់​គោលដៅ
នេះបានអនុម័តនៅសន្និសីទកំពូលស្ដីពីអភិវឌ្ឍន៍និរន្តរភាពឆ្នាំ២០១៥)។ ថៃកំពុង
ខំប្រឹងប្រែងចលនាដើម្បីក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍ក្រុម​ប្រឹក្សា​សន្តិសុខ
អង្គការសហប្រជាជាតិអាណត្តិ២០១៧-២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ