ថៃបានស្នើឲ្យរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន
(VOVworld) – នាថ្ងៃទី ២៣ ឧសភា ថៃបានស្នើឲ្យរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី
នៃបណ្ដាប្រទេសជាសមាជិកអាស៊ាននាខែសីហា ឆ្នាំ ២០១៣ សំដៅពង្រឹង គោលជំហររួមអំពីបញ្ហាលើសមុទ្រខាងកើត។ លេខាធិការអចិន្ត្រៃយ៍ក្រសួង
ការបរទេសថៃ លោក Sihasak Phuangketkeow បានឲ្យដឹងថា៖ បណ្ដារដ្ឋមន្ត្រី
កំពុងពិភាក្សាអំពីពេលវេលាជាក់ស្តែងនៃកិច្ចប្រជុំនេះ។ ក្រុមការងារអាស៊ាន
-ចិនអំពីសេចក្តីថ្លែងការស្តីពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត
(DOC) គ្រោងប្រជុំ នាថ្ងៃទី ២៩ ឧសភា ខាងមុខនៅថៃ។រដ្ឋមន្ត្រីកាបរទេស
នៃបណ្ដាប្រទេសជាសមាជិកអាស៊ានមានផែនការជួបជាមួយសមភាពីចិន
នៅប៉េកាំងនាខែកញ្ញាខាងមុខដើម្បីពិភាក្សាអំពីជំលោះនៃភាគីនានាលើ
សមុទ្រសំដៅទទួលបានក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)៕