ថៃប្រកាសគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុងរយៈពេល ២ ឆ្នាំខាងមុខ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-o-cha បានឲ្យដឹងថា ផែនការយុទ្ធសាស្ត្រជាតិរបស់ថៃចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីផ្ដោតសំខាន់លើការស្ដារសង្គម និងសេដ្ឋកិច្ច ដែលត្រូវរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ ។
ប្រជាជននៅទីក្រុងបាងកកនាំគ្នាទៅទិញឥវ៉ាន់ (baotintuc.vn) |
នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha បានសង្កត់ធ្ងន់លើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសនេះ ក្នុងរយៈពេល ២ ឆ្នាំខាងមុខ គឺចាំបាច់ត្រូវផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើកដំបូង ធនធានមនុស្ស និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម (NESDC) នៅថ្ងៃទី ២១ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha បានឲ្យដឹងថា ផែនការយុទ្ធសាស្ត្រជាតិរបស់ថៃចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីផ្ដោតសំខាន់លើការស្ដារសង្គម និងសេដ្ឋកិច្ច ដែលត្រូវរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ ។ យោងតាមលោក Prayut Chan-o-cha ថាក្នុងអំឡុងពេលចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២២ NESDC ចាំបាច់ត្រូវផ្តោតសំខាន់លើគម្រោងនានា ដើម្បីដោះស្រាយរាល់បញ្ហា ដូចដែលបានពោលខាងលើផងដែរ៕