ថៃប្រកាសដកទ័ពចេញពីតំបន់ភាគខាងត្បូង


ថៃប្រកាសដកទ័ពចេញពីតំបន់ភាគខាងត្បូង - ảnh 1
ថៃប្រកាសដកទ័ពចេញពីតំបន់ភាគខាងត្បូង (Image: VNA)

(VOVworld) – នាថ្ងៃទី ២ មិនា មេបញ្ជាការកំពូលនៃកងទ័ពថៃ ឧត្តមសេនីយ៍ Worapong
Sanganetr បានប្រកាសថា៖ ប្រទេសនេះនឹងដកកងទ័ពចេញទីតំបន់ភាគ ខាងត្បូង
នាខែមេសារខាងមុខ។ ថ្លែងមតិបន្ទាប់ពីជំនួបជាមួយបណ្ដាមេបញ្ជាការនៃ កំលាំងប្រដាប់អាវុធភាគខាងជើងភាគកណ្ដាលនិងភាគឦសានប្រទេសនេះ
ឧត្តមសេនីយ៍ Worapong បានអះអាងថា៖ ការដកទ័ពនឹងត្រូវបានអនុវត្តតាមផែនការ។
នាបច្ចុប្បន្ន រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha មានផែនការ
ជួបចរចារជាមួយបណ្ដាក្រុមប៉ះបោរដែលកំពុងធ្វើសកម្មភាពនៅតំបន់ខាង ត្បូងថៃ
រួមមាន ខេត្ត Songkhla ខេត្ត Yala Pattani និងខេត្ត Narathiwat ដែលជា​ទីកន្លែងជន
ឥស្លាមរស់នៅច្រើន។ ស្ថានភាពអំពើហឹង្សារបានកើតមានឡើងជាបន្ត បន្ទាប់នៅតំបន់ភាគខាងត្បូងថៃតាំងពីខែមករាឆ្នាំ ២០១៤ កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ