ថៃប្រកាសបទសន្និដ្ឋានអំពីការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើបាតុករ

ថៃប្រកាសបទសន្និដ្ឋានអំពីការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើបាតុករ - ảnh 1
ការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើហ្វូងបាតុករ ដឹកនាំដោយលោក Suthep Thaugsuban ត្រូវបានកើតមានឡើងដោយមុខសញ្ញា ចំនួន ២ នាក់ ដែលបានបន្លំខ្លួនចូលក្នុងការធ្វើបាតុកម្ម។ (Image: VOV)

(VOVworld) – នាថ្ងៃទី ១៩ មករា មជ្ឈមណ្ឌលរក្សាសណ្តាប់ធ្នាប់និងសន្តិភាព​របស់
ថៃបានឲ្យដឹងថា៖ការវាយប្រហារដោយគ្រាប់បែកតម្រង់ទៅលើហ្វូងបាតុករដឹក​នាំ
ដោយលោក Suthep Thaugsuban ត្រូវបានកើតមានឡើងដោយមុខសញ្ញា ចំនួន ២
នាក់ ដែលបានបន្លំខ្លួនចូលក្នុងការធ្វើបាតុកម្ម។ ប៉ូលីស្តថៃបានចាត់ទុកថា៖ ការផ្ទុះ
គ្រាប់បែកនេះគឺតម្រង់ទៅលើបាតុករ មិនមែនតម្រង់ទៅលើលោក Suthep Thaugsuban
ទេ ព្រមទាំង បដិសេធបណ្ដាការចោទប្រកាន់ទាក់ទិនដល់ការវាយប្រហារពោលខាង
លើ។ មុននោះ នាថ្ងៃទី ១៨ មករា  មេដឹកនាំបាតុកម្មបានចោទប្រកាន់រដ្ឋាភិបាលត្រូវ
ទទួលខុសត្រូវចំពោះរឿងហេតុនេះហើយអំពាវនាវឲ្យ​ប្រជាជនទន្ទ្រានកាន់កាប់បណ្ដា
ស្ថាប័ននៃរដ្ឋអំណាចនាសប្តាហ៍ខាងមុខ។ ក្នុងកា លៈទេសៈ ស្ថានភាពអំពើហឹង្សាអាច
កើតមានឡើង រដ្ឋអំណាចថៃនឹងអនុវត្ត ច្បាប់អំពីស្ថានភាពប្រកាសអាសន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ