ថៃផ្តោតសំខាន់លើតួនាទីរបស់អាស៊ាននៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក
(VOVWORLD) -លោក Prayut Chan-o-cha បានសង្កត់ធ្ងន់ថាតំបន់មហាសមុទ្រ ឥណ្ឌូ - ប៉ាស៊ីហ្វិក និង“ ចក្ខុវិស័យ មហាសមុទ្រ ឥណ្ឌា - ប៉ាស៊ីហ្វិក”នឹងបើកផ្លូវសម្រាប់ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជួយឧបត្ថម្ភថ្នាក់ដឹកនាំក្នុងតំបន់លើវិស័យចំនួន ៤។
នាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការពារជាតិថៃលោក Prayut Chan-o-cha (រូបថត៖ vnanet.vn) |
កិច្ចប្រជុំថ្នាក់មេបញ្ជាការការពារជាតិតំបន់ មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក (CHOD ២០១៩) ដែលរៀបចំឡើងដោយកងទ័ពអាមេរិកនិងថៃនៅទីក្រុងបាងកកបានបើក នាថ្ងៃទី ២៧ ខែសីហា។
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការពារជាតិថៃលោក Prayut Chan-o-cha បានចាត់ទុកថា ប្រទេសទាំងអស់គប្បីសហប្រតិបត្តិការជាមួយគ្នា ដើម្បីរក្សាស្ថេរភាពប្រកបដោយចីរភាព បង្កើនស្ថិរភាពក្នុងតំបន់ មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក តាមរយៈការគោរពច្បាប់អន្តរជាតិ លើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរមួតជាងមុន។
ទន្ទឹមនឹងនេះ លោក Prayut Chan-o-cha បានសង្កត់ធ្ងន់ថាតំបន់មហាសមុទ្រ ឥណ្ឌូ - ប៉ាស៊ីហ្វិក និង“ ចក្ខុវិស័យ មហាសមុទ្រ ឥណ្ឌា - ប៉ាស៊ីហ្វិក”នឹងបើកផ្លូវសម្រាប់ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជួយឧបត្ថម្ភថ្នាក់ដឹកនាំក្នុងតំបន់លើវិស័យចំនួន ៤ គឺ៖ កិច្ចសហប្រតិបត្តិការតាមសមុទ្រ ការតភ្ជាប់ របៀបវារៈអង្គការសហប្រជាជាតិឆ្នាំ ២០៣០ ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ៕