|
ថៃពិនិត្យលប់ចោលស្ថានភាពបំរាមកោចរណ៍ (Image: Vietnamnet) |
Vovworld-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃ ប្រធានគណៈកម្មការពិគ្រោះយោបល់មជ្ឈមណ្ឌលរក្សាសណ្ដាប់ធ្នាប់និងសន្តិភាព (CMPO)
ចំណុះរដ្ឋាភិបាល លោក Surapong Tovichakchaikul នាថ្ងៃទី១៧មិនាបានឲ្យដឹង
ថា មជ្ឈមណ្ឌលនេះនឹងស្នើរលប់ចោលបទបំរាមកោចរណ៍ដែលកំពុងបានអនុវត្តនៅបាងកក់និងខេត្តជុំវិញផ្សេងៗក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី
១៨មិនា។ CMPO នឹងសំណូមពរគណៈរដ្ឋមន្ត្រីជំនួសបទបំរាមកោចរណ៍ដោយ
ច្បាប់សន្តិសុខក្នុងប្រទេស (ISA)។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា ការលប់ចោលបទបំរាមកោចរណ៍នឹងមានផលប្រយោជន៍សំរាប់រូបភាពវិនិយោគទេសចរណ៍និងសកម្មភាពអាជីវកម្មនៃប្រទេសជាតិ៕