ថាមពលនគរនិងធនធានធម្មជាតិនឹងត្រូវបានពិភាក្សានៅវេទិការ 3GF
|
ថាមពលនគរនិងធនធានធម្មជាតិនឹងត្រូវបានពិភាក្សានៅវេទិការ 3GF (Image: VNA) |
(VOVworld) – បេសកជនពិសេសនៃវេទិការកំណើនបៃតងពិភពលោកទាំងមូល
(3GF) លោក Geert Aagaard Andersen កំពុងបំពេញទស្សនកិច្ចនៅវៀតណាម
ចាប់ពីថ្ងៃទី ៧ ដល់ទី ៩ មិនា ដើម្បីស្វែងយល់ឱកាសនិងបើកចេញទំនាក់ទំនង
សហប្រតិបត្តិការលើវិស័យកំណើនបៃតង។ នៅសន្និសីទកាសែតនារសៀលថ្ងៃ
ទី ៨ មិនា នៅទីក្រុងហាណូយ លោក Andersen បានឲ្យដឹងថា៖ ដាណឺម៉ាកនិង
វៀតណាមបានសហប្រតិបត្តិការជាមួយគ្នាក្នុងរយៈពេលយូរអង្វែងលើវិស័យ
កំណើនបៃតង់។ វេទិការ 3GF ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលដាណឺម៉ាក
នាឆ្នាំ ២០១១ និងជាវេទិការសហប្រតិបត្តិការសាធារណៈ-ឯកជន។ ដាណឺម៉ាក
មានគោលបំណងចែករំលែកបទពិសោធន៍លើវិស័យកំណើនបៃតងជាមួយប្រ
ទេសនានាដែលចូលរួមវេទិការនេះ។ នៅវេទិការ 3GF ឆ្នាំ ២០១៤ គណៈប្រតិភូ
វៀតណាមបានដើរតួនាទីជួរមុខក្នុងការអភិវឌ្ឍន៍ការផ្តើមគំណិត «Race to the
top» ស្តីពីសង្វាក់តំលៃតម្បាញកាត់ដេរនិរន្តភាព។ ការផ្តើមគំនិតនេះកំពុងត្រូវ
បានអនុវត្តសាកល្បងនៅវៀតណាមក្រោមរូបសណ្ឋានសហប្រតិបត្តិការសា
ធារណៈ-ឯកជន៕