ថៃយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាអាទិភាពជួរមុខ

ថៃយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាអាទិភាពជួរមុខ - ảnh 1
​ថៃយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាអាទិភាពជួរមុខ

          (VOV)_នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Son Pramud
winai នាថ្ងៃទី៨ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះ
អាងថា៖វៀតណាមមានគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយថៃ លើ
ច្រើនវិស័យ ​ហើយក៏សូមអោយប្រទេស​ថៃបន្តស្ថិរភាពនិងអភិវឌ្ឍន៍ផងដែរ។ នាយក
រដ្ឋមន្ត្រី លោក ​Nguyen Xuan Phuc ​បានអះអាងថា៖​វៀតណាមសន្យាបង្កលក្ខណះងាយ​
ស្រួលសំរាប់វិនិយោគិននិងអង្គភាពអាជីវកម្មថៃ មកធ្វើធ្វើអាជីវកម្មនៅវៀតណាម 
លើកទឹកចិត្តអង្គភាពអាជីវកម្មថៃវិនិយោគក្នុងវិស័យប្រេងឧស្ម័ន អគ្គិសនី ម្ហូប​អា
ហារនិងទេសចរណ៍។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី វៀតណាមបានស្នើអោយភាគី
ថៃ គាំទ្រ និងបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ដើម្បីធានាគោលជំហរ​រួម 
របស់អាស៊ាន អំពីបញ្ហាសមុទ្រខាងកើត ជំរុញល្បឿនសម្រេចក្រមប្រតិបត្តិ​ការនៅ
សមុទ្រខាងកើត (COC)។ នាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីទាំងពីរត្រូវ​រួមសហ
ការជាមួយបណ្ដាប្រទេសនិងអង្គការអន្តរជាតិក្នុងការងារអភិវឌ្ឍន៍ គ្រប់គ្រង និង
ប្រើប្រាស់ប្រកបដោយចីរភាពនិងប្រសិទ្ធិភាពនូវប្រភពទឹកទន្លេមេគង្គ។

          រីឯ រដ្ឋមន្ត្រីការបរទេសថៃ លោក Son Pramudwinai មានគោល​បំណង​ជំរុញ
ទំនាក់ទំនងជាមួយវៀតណាមអភិវឌ្ឍន៍ថែមទៀត លើគ្រប់វិស័យ ហើយចាត់ទុក​កិច្
ចសហប្រតិបត្តិការជាមួយវៀតណាម ជាការអាទិភាពជួរមុខរបស់ប្រទេសនេះ ហើយ
ក៏មានគោលបំណងថា៖ អង្គភាពអាជីវកម្មវៀតណាមមកវិនិយោគនៅថៃ។ ​ស្ដិអំពីបញ្ហានៅ
សមុទ្រខាងកើត រដ្ឋមន្ត្រីការបរទេសថៃបានអះអាងនូវទស្សនះ​របស់ថៃនោះគឺភាគី
ទាំងឡាយត្រូវខំប្រឹងប្រែងដោះស្រាយជំលោះ ដោយសាមគ្គីភាព​និងសហប្រតិបត្តិការ
ដើម្បីក្លាយតំបន់សមុទ្រខាងកើតជាតំបន់មួយប្រកបដោយសន្តិភាពស្ថិរភាព និង
អភិវឌ្ឍន៍៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ