ថែរក្សា ពូនជ្រុំទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ
(VOVWORLD) - នាថ្ងៃទី៣០ ខែសីហា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវលោក Nguyen Ba Hung បានឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានឡាវនិងវៀតណាមអំពីទំនាក់ទំនង សាមគ្គីភាពពិសេសវៀតណាម-ឡាវ ក្នុងឱកាសរំលឹកខួបរយៈពេល៧៣ឆ្នាំនៃទិវា បុណ្យជាតិវៀតណាមថ្ងៃទី២ ខែកញ្ញា។
ឯកអគ្គរដ្ឋទូតលោក Nguyen Ba Hung |
ឯកអគ្គរដ្ឋទូតលោក Nguyen Ba Hung បានអះអាងថា ក្នុងអំឡុងប៉ុន្មានឆ្នាំ កន្លងទៅ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងសហប្រតិបតិ្តការដ៏ពេញ លេញរវាងវៀតណាមនិងឡាវបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ កាន់តែស៊ីជំរៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ តាមនោះនាំមកនូវ ផលប្រយោជន៍ជាក់ស្ដែងនិងធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ប្រជាជនវៀតណាមជានិច្ចកាលមានគោលបំណងចង់រួមដំណើរនិងចែករំលែកជាមួយប្រជាជនឡាវក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិដោយចីរភាព រួមគ្នាខិតខំប្រឹង ប្រែងនាំទំនាក់ទំនងពិសេសវៀតណាម ឡាវឡើងកំពស់ថ្មី ឆ្លើយតបទៅនឹង បំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕