ថែរក្សាគង់វង្សយូរអង្វែងនិងការពារដាច់ខាតសុវត្ថភាពសាកសពរបស់លោកប្រធានហូជីមិញជាភារកិច្ចរួមរបស់ប្រព័ន្ធនយោបាយទាំងមូល
(VOVWORLD) - នាព្រឹកថ្ងៃទី២៩ ខែសីហា នៅទីក្រុងហាណូយ ក្នុងឱកាស រំលឹកខួបលើកទី ៥០ នៃទិវាលោកប្រធានហូជីមិញឃ្លាតឆ្ងាយ បញ្ជាការដ្ឋានការពារប្រាង្គតម្កល់សពលោកប្រធានហូជីមិញបានរៀបចំសន្និសីទ រយៈពេល ៥០ឆ្នាំ នៃការថែរក្សាគងវង្សយូរអង្វែងនិងការពារដាច់ខាតសុវត្ថភាពសាកសពលោកប្រធានហូជីមិញ (១៩៦៩-២០១៩)។
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN) |
អញ្ជើញចូលរួមក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានតាងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម ថ្លែងអំណរគុណ ចំពោះការ ជួយឧបត្ថម្ភដ៏ធំធេងរបស់បក្ស រដ្ឋនិងប្រជាជនសូវៀតមុននេះនិងសហព័ន្ធរុស្ស៊ី បច្ចុប្បន្ន ជាពិសេស គឺជំនាញការវេជ្ជសាស្ត្រសូវៀតតែម្តង ក្នុងការរក្សាសាកសពរបស់លោកប្រធានហូជីមិញ។ ទន្ទឹមជាមួយគ្នានោះ លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា រហូតមកល់ពេលនេះ កម្មាភិបាលបំពេញភារកិច្ចថែរក្សាសាកសពរបស់លោកប្រធានហូជីមិញ មានជំនាញកាន់តែខ្ពស់ ហើយកំពុងម្ចាស់ការលើវិស័យវិទ្យា សាស្ត្រពិសេសនេះ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ ថា៖ ក្រុមប្រឹក្សាវិទ្យាសាស្ត្រសុខាភិបាលថ្នាក់ជាតិទទួលបន្ទុកការងារត្រួតពិនិត្យ និងវាយតម្លៃអំពីស្ថានភាពសាកសពរបស់លោកប្រធានហូជីមិញបានចេញការសន្និដ្នានថា៖ “ក្រោយ រយៈពេល៥០ឆ្នាំ សាកសពរបស់លោកប្រធានហូជីមិញនៅតែបានថែរក្សាយ៉ាងល្អណាស់ មិនទាន់រកឃើញភាពខុសប្លែកណាមួយ បើប្រៀបធៀបនឹងទិន្នន័យដែលបាន កត់ត្រាក្នុងកំណត់ហេតុត្រួតពិនិត្យសាកសពរបស់ក្រុមប្រឹក្សាមុននេះ (ពោលគឺ ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ២០០៩)”។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងក្នុងពិធី |
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានផ្តល់អនុសាសន៍ថា៖ “ថែរក្សាគងវង្សយូរអង្វែងនិងការពារដាច់ខាតសុវត្ថភាពសាកសពរបស់លោកប្រធានហូជីមិញ ជាភារកិច្ចរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ ខ្ញុំស្នើអោយក្រសួង ស្ថាប័ននានា រួមជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គតម្កល់សព បំពេញល្អនូវភារកិច្ចនេះ។ យ៉ាង ណាមិញ ភារកិច្ចថែរក្សាគងវង្សនិងការពារដាច់ខាងសុវត្ថភាពសាកសពរបស់លោកប្រធានហូជីមិញ ជាភារកិច្ចកិត្តយស ថ្លៃថ្នូ ប៉ុន្តែក៏ពោរពេញទៅដោយការលំបាក សាកល្បងផងដែរ។ ពង្រីកនូវប្រពៃណីយ៉ាងល្អប្រសើររបស់គណៈកម្មាធិការបូកបញ្ចូលទាំងលទ្ធផលទទួលបានក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ខ្ញុំស្នើរអោយគណៈកម្មា ធិការគ្រប់គ្រងប្រាង្គតម្កលសព បញ្ជាការដ្ឋានការពារប្រាង្គរបស់លោកប្រធានហូជីមិញ ជំនេះពុះពាររាល់ការលំបាក ម្ចាស់ការ សាមគ្គីភាពនិងខិតខំប្រឹងប្រែងបំពេញល្អនូវភារកិច្ចនយោបាយពិសេស ដែលបក្ស រដ្ឋ កងទ័ពនិងប្រជា ជនប្រគល់ជូន”។
រួមជាមួយគ្នានោះ នាយករដ្ឋមន្ត្រីបានស្នើអោយគណៈកម្មាធិការគ្រប់គ្រងប្រាង្គតម្កល់សព បន្តធ្វើទំនើបកម្មប្រព័ន្ធសំភារៈបច្ចេកទេសនៃសំណង់ ដើម្បីបម្រើភារកិច្ច ថែរក្សាគងវង្សយូរអង្វែង និងការពារដាច់ខាតសុវត្ថភាពសាកសពលោកប្រធាហូ ជីមិញ និងរៀបចំការទទួលស្វាគមន៍ប្រជាជនក៏ដូចជាភ្ញៀវអន្តរជាតិ មកទស្សនានិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ៕