ថែរក្សានិងពូនជ្រុំទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ

(VOVWORLD) - នាថ្ងៃទី ២ ខែកុម្ភៈ អគ្គលេខាបក្ស នាយករដ្ឋមន្ត្រី លោក Bounnhang Vorachith បានអញ្ជើញជួបសសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ 
ថែរក្សានិងពូនជ្រុំទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ - ảnh 1នាថ្ងៃទី ២ កុម្ភៈ អគ្គលេខាបក្ស នាយករដ្ឋមន្ត្រីឡាវ លោក Bounnhang Vorachith បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស  ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖ baoquocte.vn)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស នាយករដ្ឋមន្រ្តីឡាវ លោក Bounnhang Vorachith បានជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដោយអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ជាប្រមុខ ប្រជាជនវៀតណាមនឹងដណ្តើមបានសមិទ្ធផលថ្មីនិងកាន់តែធំធេងជាងទៀតក្នុងកិច្ចការផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រទេស ជាពិសេស អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ ដើម្បីកសាងប្រទេសវៀតណាមឱ្យទៅជាប្រទេសខ្លាំងមាំមួននិងវិបុលភាពនៅពាក់កណ្តាលសតវត្សរ៍ ទី ២១។ ក្នុងឱកាសនេះអគ្គលេខាបក្ស នាយករដ្ឋមន្រ្តីឡាវលោក Bounnhang Vorachith ក៏បានផ្ញើរ សេចក្តីជូនពរដ៏ល្អបំផុតជូនចំពោះអគ្គលេខាបក្ស  ប្រធានរដ្ឋនិងគណៈកម្មាធិការកមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម ក្នុងឱកាសខួបលើកទី ៩១ នៃទិវាបង្កើតបក្ស។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា មហាសន្និបាតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងការអភិវឌ្ឍរបស់បក្សនិងប្រទេសវៀតណាម។ យ៉ាងណាមិញ វៀតណាមគាំទ្រយ៉ាងខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយចំពោះកិច្ច ការផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេសឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ