ថែរក្សានិងអភិវឌ្ឍអាវផាយប្រពៃណីនៅក្នុងសង្គមសព្វថ្ងៃ

(VOVWORLD) - អាវផាយមិនត្រឹមតែជានិមិត្តរូបនៃរូបភាពនារីវៀតណាមប៉ុណ្ណោះទេថែមទាំងតំណាងឱ្យវប្បធម៌វៀតណាមទៀតផង។
ថែរក្សានិងអភិវឌ្ឍអាវផាយប្រពៃណីនៅក្នុងសង្គមសព្វថ្ងៃ  - ảnh 1អ្នកតំណាងស្លៀកពាក់អាវផាយចូលរួមសិក្ខាសាលា។  

ឆ្ពោះទៅការរំលឹកខួបលើកទី ១៥ នៃទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (២៣ វិច្ឆិកា ២០០៥ - ២៣ វិច្ឆិកា ២០២០) នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកានៅទីក្រុងហាណូយ គណៈកម្មការគ្រប់គ្រងមណ្ឌលវិថីបុរាណទីក្រុងហាណូយបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “អាវផាយបុរាណ៖ បញ្ហានៃការអភិរក្សនិងការអភិវឌ្ឍនៅក្នុងសង្គមសព្វថ្ងៃ។ នៅក្នុងសិក្ខាសាលាអ្នកស្រាវជ្រាវអ្នករចនានិងសិប្បករបានពិភាក្សាអំពីសក្តានុពលនៃការប្រើប្រាស់អាវផាយប្រពៃណីនៅក្នុងសង្គម ការស្លៀកពាក់អាវផាយក្នុងជីវភាពប្រចាំថ្ងៃ ការកែលម្អអាវផាយ ការអប់រំអំពីអាវផាយ ការកសាងកន្លែងអភិរក្សអាវផាយ នៅទីក្រុងហាណូយនិងនៅតាមមូលដ្ឋាន ជាដើម។

អាវផាយ មិនត្រឹមតែជានិមិត្តរូបរបស់ស្ត្រីវៀតណាមប៉ុណ្ណោះទេថែមទាំងតំណាងឱ្យវប្បធម៌វៀតណាមទៀតផង។ ថ្វីត្បិតតែមិនមែនជាសំលៀកបំពាក់ជាតិទេ ប៉ុន្តែឈុតអាវផាយបស់នារីវៀតណាមអាចត្រូវបានគេប្រៀបធៀបស្មើនឹងគីម៉ូណូជប៉ុន ឬ hanbok របស់កូរ៉េខាងត្បូង។ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍កំពុងពិចារណាទទួលស្គាល់អាវផាយជាបេតិកភណ្ឌវប្បធម៌អរូបីយ៍ថ្នាក់ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ