|
រូបភាពរបស់ព្រះមហាក្សត្រនៅគ្រប់កន្លែងនៅរាជធានីបាំងកក (រូបថត៖VOV) |
(VOVworld) - នាថ្ងៃទី៩ មិថុនា ប្រទេសថៃរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាឡើង
គ្រងរាជរបស់ព្រះមហាក្សត្រ Bhumibol Adulyadej ជាព្រះមហាក្សត្រមានពេលវេលា
គ្រងរាជវែងបំផុតលើពិភពលោក។សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ត្រូវបានចាប់
ផ្ដើមដោយពិធីថ្វាយអង្ករជូនព្រះសង្ឃនៅព្រះបរមរាជវាំងនៅរាជធានីបាំងកក
ដោយមានការចូលរួមរបស់ព្រះសង្ឃចំនួន៧៧០រូបជាតួរលេខដែលត្រូវបានចាត់
ទុកថា នឹងនាំមកនូវភាពសម្បូររុងរឿង។នាយករដ្ឋមន្រ្តីលោក Prayut Chan-ocha និង
មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងរបស់កងទ័ព និងប៉ូលីសបានធ្វើអធិបតី
ពិធីនេះ។
ក្រោយពីគ្រងរាជបាន៧ទសវត្សមក ព្រះមហាក្សត្រ Bhumibol ត្រូវបានប្រជាជនថៃ
ចាត់ទុកជាសសរស្នូលនៃស្ថិរភាពក្នុងអំឡុងច្រើនទសវត្សអស្ថិរភាពនយោបាយនៅ
ប្រទេសនេះ៕