ថ្លែងអំណរគុណ និងរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីដែលការពារកោះ Gac Ma

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃសមរភូមិប្រយុទ្ធការពារកោះ Gac Ma នៅប្រជុំកោះ Truong Sa របស់វៀតណាម (ថ្ងៃទី ១៤ ខែមីនាឆ្នាំ ១៩៨៨ ដល់ថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០១៨) នាថ្ងៃទី១៣ ខែមីនា គណៈកម្មាធិការទាក់ទង ប្រពៃណីកងទ័ពកោះ Truong Sa នៅទីក្រុង Da Nang (នៅភាគកណ្តាល វៀតណាម)បានប្រារព្ធពិធីបង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីសម្រាប់យុទ្ធជនពលីដែលបានបូជាជីវិតដើម្បីបុព្វហេតុការពារអធិបតេយ្យកោះសមុទ្រនៃមាតុភូមិវៀតណាម។
  ថ្លែងអំណរគុណ និងរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីដែលការពារកោះ Gac Ma - ảnh 1  ថ្លែងអំណរគុណ និងរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីដែលការពារកោះ Gac Ma 

នៅក្នុងពិធីនេះ អតីតយុទ្ធជននៅកោះ Truong Sa រួមទាំង សាច់ញាតិយុទ្ធជនពលី និងព្រះសង្ឃនៅទីក្រុង Da Nang បានមកចូលរួមយ៉ាងច្រើនកុះករ ដើម្បីសំដែងការគោរព អុជធូប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វិញ្ញាណក្ខ័ន្ធ យុទ្ធ ជនពលី ចំនួន៦៤ នាក់ដែលបូជាជីវិតដ៏អង់អាចក្លាហាននៅកោះ Gac Ma នៃប្រទេសវៀតណាម ក្នុងថ្ងៃ ១៤ ខែមីនា ឆ្នាំ១៩៨៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ