|
ថៃលាតត្រដាងចាប់ឃុំខ្លួនមេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាល (AP) |
Vovworld-រដ្ឋាភិបាលថៃនឹងបង្កើតកំលាំងឯកទេសរួមមានសមាជិកចំនួន១២នាក់ដើម្បីចាប់ឃុំខ្លួនមេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលចំនួន១៩នាក់ស្ថិតក្នុងដីការចាប់ឃុំខ្លួនរបស់តុលាការព្រហ្មទណ្ឌនៃប្រទេសនេះ។ មនុស្សទាំងអស់នេះ
សុទ្ធតែជាសមាជិករបស់គណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន។
នាថ្ងៃទី៦កុម្ភៈរដ្ឋមន្ត្រីក្រសួងការងារថៃ Chalerm Yoobamrung និងជានាយកមជ្ឈ
មណ្ឌលរក្សាសន្តិភាពនិងសណ្ដាប់ធ្នាប់ (CMPO) បានឲ្យដឹងថា មជ្ឈមណ្ឌលនេះ
កំពុងសូមដីការចាប់ឃុំខ្លួនមេដឹកនាំចំនួន៣៩ផ្សេងៗចំណុះគណៈកម្មាធិការកំណែ
ទម្រង់ប្រជាធិបតេយ្យប្រជាជនដោយសាររំលោភលើបទបំរាមគោចរណ៍។ មុននោះ
១ថ្ងៃ តុលាការព្រហ្មទណ្ឌថៃបានអនុម័តលើសំណើររបស់ប៉ូលីសប្រកាសដីការចាប់
ឃុំខ្លួនមេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលចំនួន១៩រូបក្នុងនោះមានអតីតឧបនាយក
រដ្ឋមន្ត្រី Suthep Thausuban ពីបទមិនគោរពបទបំរាមគោចរណ៍៕