ថៃសន្យារៀបចំការបោះឆ្នោតសកលនាឆ្នាំ២០១៧

ថៃសន្យារៀបចំការបោះឆ្នោតសកលនាឆ្នាំ២០១៧ - ảnh 1
ប្រធានគណៈកម្មាធិការចងក្រងរដ្ឋធម្មនុញ្ញថៃលោក Meechai Ruchupan ឧទ្ទេសនាមសេចក្ដីព្រាងឯកសាររដ្ឋធម្មនុញ្ញថ្មីចំពោះមុខរដ្ឋសភា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៤ មេសា ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកបញ្ហាសន្តិសុខរបស់
ថៃលោក Prawit Wongsuwan បានអះអាងថា ការបោះឆ្នោតសកលនៃប្រទេសនេះនឹង
ត្រូវបានរៀបចំឡើងនាឆ្នាំ២០១៧ បើទោះបីជាសេចក្ដីព្រាងឯក សាររដ្ឋធម្មនុញ្ញថ្មី
ទទួលបានការយល់ព្រមរបស់ប្រជាជនក្នុងការស្ទង់មតិនាពេលខាងមុខដែរឬអត់
ក្ដី។ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកយកព័ត៌មាន លោក Prawit Wongsuwan បានឲ្យ
ដឹងថា គណៈកម្មាធិការការពារសណ្ដាប់ធ្នាប់ជាតិ (NCPO) បានរៀបចំផែនការ
លំអិតដើម្បីទប់ទល់នឹងលទ្ធផលណាក៏ដោយនៃការស្ទង់មតិ អំពីសេចក្ដីព្រាង
ឯកសាររដ្ឋធម្មនុញ្ញថ្មី ដើម្បីធានាថាការបោះឆ្នោតសកលនឹង ប្រព្រឹត្តទៅនាឆ្នាំ
២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ