ថៃអាចនឹងរៀបចំការបោះឆ្នោតសកលនាខែកក្កដាខាងមុខ
|
ថៃអាចនឹងរៀបចំការបោះឆ្នោតសកលនាខែកក្កដាខាងមុខ
(រូបថតៈ vov.vn) |
(VOVworld)-នាថ្ងៃទី១៦មេសា សមាជិក១នាក់ក្នុងគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត (EC)របស់ថៃ លោក Somchai Srisutthiyakorn បានឲ្យដឹងថា ថៃអាចនឹងត្រៀមរៀបចំការបោះឆ្នោតសកលថ្មីនាថ្ងៃទី២០កក្កដាឬថ្ងៃទី២៧កក្កដាខាង
មុខ។ ប្រសិនជាអនុវត្តន៍តាមផែនការនេះ រដ្ឋសភាថៃនឹងបើកកិច្ចប្រជុំនាខែកញ្ញា ក្នុងពេលដែលរដ្ឋាភិបាលថ្មីនឹងបានបង្កើតឡើងនាខែតុលាខាងមុខ។
តាមលោក Somchai ថា វិធានការជាច្រើននឹងបានអនុម័តសំដៅធានាការ ចុះបញ្ជីរឈ្មោះបោះឆ្នោតរបស់បេក្ខជន ដើម្បីការបោះឆ្នោតនេះគ្មានមូលហេតុ
ណាត្រូវលុបចោល ដូចជាការបោះឆ្នោតនាថ្ងៃទី២កុម្ភៈមុននេះឡើយ៕