ថៃអនុម័តលើបទហាមឃាត់ធ្វើបាតុកម្ម

ថៃអនុម័តលើបទហាមឃាត់ធ្វើបាតុកម្ម - ảnh 1
ថៃអនុម័តលើបទហាមឃាត់ធ្វើបាតុកម្ម (Image: VNA)


(VOVworld) – នាថ្ងៃទី ១៥ កក្កដា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha
បានឲ្យដឹងថា៖ ប្រទេសនេះបានអនុម័តលើ​ច្បាប់ថ្មីមួយដែលហាមឃាត់ធ្វើបាតុ
កម្មខុសច្បាប់។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន នាយករដ្ឋមន្ត្រីថៃបានឲ្យ
ដឹងថា៖ ច្បាប់នេះស្នើរឲ្យបណ្ដាអ្នករៀបចំបាតុកម្មត្រូវសូមការអនុញ្ញត្តិជាផ្លូវការ យ៉ាងហោចណាស់រយៈពេល ២៤ ម៉ោងមុនការដង្ហែរក្បួន។ លោក Prayut
Chan-o-cha បានសង្កត់ធ្ងន់ថា៖ ច្បាប់នេះនឹងអនុវត្តចំពោះការធ្វើបាតុកម្មគ្រប់
ប្រភេទ។ នេះគឺជាមធ្យោបាយសំខាន់មួយដែលជួយឧបត្ថម្ភរដ្ឋាភិបាលរក្សារ
សន្តិភាពនិង សណ្តាប់ធ្នាប់។ ច្បាប់ថ្មីក៏រាំងស្កាត់ការធ្វើបាតុកម្មនៅខាងក្រៅ
អាគាររដ្ឋាភិបាល និងមណ្ឌលចរាចរណ៍ផងដែរ។ បាតុករខុសច្បាប់នឹងត្រូវ
បានចាប់ឃុំខ្លួនក្នុងរយៈពេល ៦ ខែ ហើយបង់ប្រាក់ពិន័យស្មើរនឹង ៣ រយ
ដុល្លាអាមេរិក។ អ្នករៀបចំការធ្វើបាតុកម្មរារាំងសកម្មភាពចរាចរណ៍និងបំផ្លិច
បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវបានចាប់ឃុំខ្លួនក្នុងរយៈពេល ១០ ខែនិង
បង់ប្រាក់ពិន័យស្មើរនឹង ៦ រយដុល្លា អាមេរិក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ