ថៃអះអាងថាកិច្ចប្រជុំកំពូល APEC មិនរងផលប៉ះពាល់ឡើយ
(VOVWORLD) - ការព្យួរតំណែងរបស់លោកនាយករដ្ឋមន្ត្រី Prayut និងការសម្រេច ចុងក្រោយរបស់តុលាការរដ្ឋធម្មនុញ្ញនឹងមិនប៉ះពាល់ដល់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) នាខែវិច្ឆិកាខាងមុខនោះឡើយ។
លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon (ប្រភព៖ bangkokpost) |
កាលពីថ្ងៃទី២៤ ខែសីហា អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថានាបច្ចុប្បន្ននេះ លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon កំពុងធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតដល់ពេលណា ដែលតុលាការធម្មនុញ្ញសម្រេចអំពីអាណត្តិនាយករដ្ឋមន្ត្រីរបស់លោកនាយឧត្តមសេនីយ៍ Prayut Chan-o-Cha ។ រដ្ឋមន្ត្រីការបរទេសលោក Don Pramudwinai បានអះអាងថា ការព្យួរតំណែងរបស់លោកនាយករដ្ឋមន្ត្រី Prayut និងការសម្រេច ចុងក្រោយរបស់តុលាការរដ្ឋធម្មនុញ្ញនឹងមិនប៉ះពាល់ដល់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) នាខែវិច្ឆិកាខាងមុខនោះឡើយ។ លោកបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះនៅសល់តែរយៈពេល ៤ ខែទៀតប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំ ហើយគណៈរដ្ឋមន្ត្រីនៅតែអនុវត្តរាល់ភារកិច្ចទាំងអស់។ ការត្រៀមរៀបចំកិច្ចប្រជុំកំពូល APEC នៅខែវិច្ឆិកា នឹងបន្តព្រោះថាតុលាការរដ្ឋធម្មនុញ្ញអាចចេញសាលក្រមស្ដីពីអាណត្តិរបស់លោកនាយករដ្ឋមន្ត្រីលោក Prayut មុនពេលកិច្ចប្រជុំកំពូលចាប់ផ្តើម។ បើទោះជាតុលាការមិនចេញសាលក្រមឲ្យទាន់ពេលវេលាក៏ដោយ នៅតែមាននាយករដ្ឋមន្ត្រីបណ្តោះអាសន្ន និងរដ្ឋមន្ត្រីផ្សេងទៀតផងដែរ៕