|
ប្រជាជនទួកគីឈឺចិត្តដោយសារសាច់ញ្ញាត្តិរបស់ខ្លួនត្រូវស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានី Ankara (រូបថត៖The Associated Press) |
(VOVworld) - នាយករដ្ឋមន្រ្តីទួកគីលោក Ahmet Davutoglu នាថ្ងៃទី១២ តុលាបាន
ចាត់ទុកថា អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ជាជនជាប់សង្ស័យលេខមួយក្នុង
ការស៊ើបអង្កេតទាក់ទិនដល់ការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានី Ankara
កាលពីរថ្ងៃមុននេះ ដែលបណ្ដាលឲ្យមនុស្សចំនួន៩៧នាក់ស្លាប់។លោក Davutoglu
បានឲ្យដឹងថែមទៀតថា ការវាយប្រហារនាថ្ងៃទី១០ តុលា កន្លងទៅ គឺសំដៅ
បណ្ដាលឲ្យអស្ថិរភាពមុនការបោះឆ្នោតរដ្ឋសភាដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី
១ វិច្ចិកាខាងមុខ។ នាថ្ងៃដដែល អ្នកនាំពាក្យគណៈបក្សប្រជាធិបតេយ្យប្រជាជន
(HDP) របស់ទួកគី លោក Ayhan Bilgen បានឲ្យដឹងថា គណៈបក្សនេះកំពុងពិចារ
ណាអំពីលទ្ធភាព លុបចោលការធ្វើដង្ហែរក្បួនទាំងឡាយមុនការបោះឆ្នោតដោយ
ការព្រួយបារម្ភអំពីសន្តិសុខក្រោយពីការវាយប្រហារដោយគ្រាប់បែកនៅ Ankara៕