ទឹកចិត្តមាសរបស់ជនវៀតណាមមួយនាក់នៅអូស្ត្រាលីចំពោះ Hoang Sa
|
លោកស្រី Loewall Uyen Nhu នៅខាងស្ដាំ (TTXVN) |
(VOV)_លោកស្រី Loewall Uyen Nhu អាយុ ៧៤ ឆ្នាំ ជាជនវៀតណាមមួយនាក់នៅអូស្ត្រាលី ទើបនឹងបានប្រគល់ទឹកប្រាក់ចំនួន ២ ០០០ AUD និង៥លានដុង
វៀតណាម ជូនកងកម្លាំងប៉ូលីសសមុទ្រវៀតណាមដែលកំពុងបំពេញភារកិច្ចការ
ពារ អធិបតេយ្យភាពរបស់មាតុប្រទេស នៅប្រជុំកោះ Hoang Sa ។ លោកស្រី
Loewall Uyen Nhu បានចែករំលែកថា៖ ជាជនវៀតណាមមួយនាក់ លោកស្រី
បាន អរិចិត្តយ៉ាងខ្លាំងក្លា ចំពោះការដែលចិន ជាប្រទេសជិតខាង១របស់វៀត
ណាម បានដាក់ស្ថានីយ៍ខួង ដោយខុសច្បាប់ ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដើរបញ្ជ្រាសនឹងមនោសញ្ចេតនា និងប្រពៃណីរបស់ជនជាតិនៃប្រទេសទាំងពីរ។ មុននោះ លោកស្រី Loewall Uyen Nhu ក៏បានប្រគល់ទឹកប្រាក់ចំនួនចំនួន១០០០ AUD សំរាប់បណ្ដាយុទ្ធជននៅ
ប្រជុំកោះ Truong Sa និងទឹកប្រាក់ចំនួន២០០០ AUD សំរាប់បណ្ដាយុទ្ធជនការពារ ព្រំដែននៅភាគខាងជើងវៀតណាម។ ទន្ទឹមនឹងនោះ លោកស្រី Loewall Uyen Nhu
បានសកម្មរៃអង្គាស ជួយជ្រោមជ្រែងនារីមួយចំនួននៅតំបន់ផ្សេងៗរបស់ វៀតណាមទៀតផង៕