ទឹកជំនន់នៅតំបន់ភាគកណ្តាលបានបណ្តាលឱ្យមនុស្សស្លាប់និងបាត់ខ្លួនចំនួន ១២៨ នាក់
(VOVWORLD) - ការរអិលបាក់ដីចំនួន ៤ លើកជាបន្តបន្ទាប់ បានកើតឡើងនៅ Thua Thien Hue និង Quang Tri ដែលជកយកអាយុជីវិតប្រជាជននិងយុទ្ធជនរាប់ សិបនាក់។ ប្រជាជនជិត ៧ ម៉ឺននាក់ត្រូវផ្លាស់ប្តូរទីលំនៅដើម្បីបញ្ចៀសទឹកជំនន់។
ទឹកជំនន់និងភ្លៀងអូសបន្លាយនៅតំបន់កណ្តាល បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន |
យោងតាមទិន្នន័យដំបូង របស់ការិយាល័យអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិ គិតដល់ថ្ងៃទី ១៩ ខែតុលា ទឹកជំនន់នៅតំបន់ភាគកណ្តាលបានអូសបន្លាយរយៈពេលកន្លះខែ ដែលប៉ះពាល់ដល់ខេត្តចំនួន ៦ រួមមាន៖ Ha Tinh, Quang Binh, Quang Tri, Thua Thien Hue, Da Nang និង Quang Nam។ មនុស្សចំនួន ១០២ នាក់ត្រូវស្លាប់ ចំនួន ២៦ នាក់បានបាត់ខ្លួន ហើយកន្លែងជាច្រើននៅតែលិចលង់ក្នុងទឹកជំនន់។
ការរអិលបាក់ដីចំនួន ៤ លើកជាបន្តបន្ទាប់ បានកើតឡើងនៅ Thua Thien Hue និង Quang Tri ដែល ជកយកអាយុជីវិតប្រជាជននិងយុទ្ធជនរាប់សិបនាក់។ ប្រជាជនជិត ៧ ម៉ឺននាក់ត្រូវផ្លាស់ប្តូរទីលំនៅដើម្បីបញ្ចៀសទឹកជំនន់។
ដើម្បីជំនះនូវផលវិបាកបណ្តាលមកពីទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំង លោកនាយករដ្ឋមន្រ្តីបានចេញផ្សាយសារទូរលេខនិងឯកសារបញ្ជាណែនាំជាច្រើន។ ទន្ទឹមជាមួយគ្គ្នានោះ លោកនាយករដ្ឋមន្រ្តីបានធ្វើទស្សនកិច្ចផ្ទាល់និងជួបធ្វើការជាមួយយោធភូមិភាគទី ៤ ដើម្បីចែករំលែក លើកទឹកចិត្តនិងដឹកនាំដោយផ្ទាល់នូវការងារទប់ទល់នឹងទឹកជំនន់និងការងារជួយសង្គ្រោះ។ ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ក៏មានវត្តមានផ្ទាល់នៅតាមមូលដ្ឋានដើម្បីដឹកនាំការបង្ការនិងជំនះនូវផលវិបាកដែលបង្កឡើងដោយទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំងផងដែរ៕