ទឹកជំនន់នៅលីប៊ី៖ បណ្តា​ប្រទេសសកម្ម​​ជួយ​ឧបត្ថម្ភលីប៊ីដោះស្រាយ​ផលវិបាកនៃគ្រោះធម្មជាតិ

(VOVWORLD) - នៅក្នុងបរិបទនៃទឹកជំនន់ដែលបានកើតឡើងនៅភាគខាងកើតប្រទេសលីប៊ីកាលពីថ្ងៃទី ១០ ខែកញ្ញា ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥.៣០០នាក់បានស្លាប់ និងជាង ១០.០០០ នាក់បាត់ខ្លួននោះ រដ្ឋាភិបាលលីប៊ីបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយឧបត្ថម្ភការងារដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។
ទឹកជំនន់នៅលីប៊ី៖ បណ្តា​ប្រទេសសកម្ម​​ជួយ​ឧបត្ថម្ភលីប៊ីដោះស្រាយ​ផលវិបាកនៃគ្រោះធម្មជាតិ - ảnh 1ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញបន្ទាប់ពីគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះ Daniel នៅទីក្រុង Derna ភាគខាងកើតប្រទេសលីប៊ី ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

កាលពីថ្ងៃទី ១៣ ខែកញ្ញា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់ត្រូវបានដាក់ពង្រាយដើម្បីគាំទ្រជនរងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេសលីប៊ី។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលនៃប្រទេសជាច្រើនដូចជា អាល្លឺម៉ង់ ហ្វាំងឡង់ អ៊ីតាលី និងទុយនេស៊ី ក៏បានបញ្ជូនជំនួយបន្ទាន់ទៅកាន់ប្រទេសលីប៊ីផងដែរ។

ក្រសួងការពារជាតិអ៊ីតាលីបានប្រកាសថា ប្រទេសនេះបានបញ្ជូនបុគ្គលិកនិងអ្នកជំនាញ ជាមួយនឹងសម្ភារៈវេជ្ជសាស្រ្តទៅកាន់ប្រទេសលីប៊ី។ អេមីរ៉ាត់អារ៉ាប់រួម (UAE) បានបញ្ជូនយន្តហោះពីរគ្រឿងដឹកស្បៀងអាហារ ជំនួយសង្គ្រោះ និងសម្ភារៈវេជ្ជសាស្រ្តចំនួន ១៥០តោន ទៅកាន់ភាគខាងកើតប្រទេសលីប៊ី។ ប្រទេសអាល់ហ្សេរីបានបញ្ជូនយន្តហោះចំនួន៨គ្រឿងដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសលីប៊ី។ ទួរគី ក៏បានបញ្ជូនយន្តហោះចំនួន៣គ្រឿង ដែលដឹកក្រុមស្វែងរកនិងជួយសង្គ្រោះ និងជំនួយមនុស្សធម៌ទៅកាន់ប្រទេសលីប៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ